Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​គ្រា​ដំបូង សម្ដេច​យ៉ូណា‌ថាន និង​សេនា បាន​ប្រហារ​ពួក​ភីលីស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នៅ​ពេល​ដែល​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សម្លាប់​គេ​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​ម្ភៃ​នាក់ នៅ​លើ​ដី​ចំនួន​មួយ​ងារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រីឯ​ក្នុង​កាល​ដែល​យ៉ូណា‌ថាន នឹង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សំឡាប់​គេ​ជា​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​២០​នាក់ នៅ​លើ​ដី​ចំនួន​១​ងារ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​គ្រា​ដំបូង​សម្តេច​យ៉ូណា‌ថាន និង​សេនា​បាន​ប្រហារ​ពួក​ភីលី‌ស្ទីន​អស់​ប្រមាណ​ម្ភៃ​នាក់ នៅ​លើ​ផ្ទៃ​ដី​ប្រហែល​មួយ​ស្រែ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ពិត​ជា​លាក់​ខ្លួន​នៅ​ក្នុង​រូង​ថ្ម ឬ​កន្លែង​ណា​ផ្សេង​មិន​ខាន​ឡើយ។ ប្រសិន​បើ​មាន​ទាហាន​ស្លាប់​នៅ​ក្នុង​ជួរ​យើង ចាប់​តាំង​ពី​ពេល​ផ្ដើម​ប្រយុទ្ធ នោះ​នឹង​មាន​លេច​ឮ​ដំណឹង​ថា ទ័ព​របស់​ព្រះ‌បាទ​អាប់‌សា‌ឡុម​ទទួល​បរា‌ជ័យ​ហើយ។


លោក​សាំសុន​បាន​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​លា​ដែល​គេ​ទើប​សម្លាប់​ថ្មីៗ ក៏​រើស​វា​មក​ប្រើ​ជា​អាវុធ សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់


ភ្លាម​នោះ លោក​អប៊ីម៉ា‌ឡេក​ហៅ​យុវជន​ដែល​កាន់​អាវុធ​របស់​គាត់​មក ហើយ​បង្គាប់​ថា៖ «ចូរ​ហូត​ដាវ​សម្លាប់​ខ្ញុំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​ខ្ញុំ​ឡើយ»។ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។


សម្ដេច​យ៉ូណា‌ថាន​វារ​ឡើង ហើយ​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​សម្ដេច​ក៏​វារ​ឡើង​តាម​ក្រោយ​ដែរ។ សម្ដេច​យ៉ូណា‌ថាន​វាយ​ផ្ដួល​ពួក​ភីលីស្ទីន ហើយ​សេនា​ដែល​កាន់​អាវុធ​ក៏​សម្លាប់​ពួក​គេ​តាម​ក្រោយ។


ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់‌ញ័រ​នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលីស្ទីន និង​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កង‌ទ័ព​ក៏​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែនដី បណ្ដាល​ឲ្យ​មាន​ការ​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម