អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ រីឯអ្នកយកចិត្តទុកដាក់បម្រើចៅហ្វាយ នឹងទទួលកិត្តិយស។
បទចម្រៀងសាឡូម៉ូន 8:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះបាទសាឡូម៉ូន ព្រះករុណាទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចម្ការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់មួយពាន់នោះ ហើយពួកអ្នកដែលធ្វើចម្ការនឹងបានពីររយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខ ខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់១ពាន់នោះ ហើយពួកអ្នកដែលធ្វើចំការនឹងបានដល់២រយដែរ អាល់គីតាប សូមជម្រាបស្តេចស៊ូឡៃម៉ាន ស្តេចទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។ |
អ្នកថែដើមឧទុម្ពរនឹងបានបរិភោគផ្លែ រីឯអ្នកយកចិត្តទុកដាក់បម្រើចៅហ្វាយ នឹងទទួលកិត្តិយស។
ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។
កុំមើលងាយខ្ញុំ ដោយឃើញខ្ញុំខ្មៅឡើយ ខ្ញុំខ្មៅដូច្នេះ ព្រោះត្រូវពន្លឺថ្ងៃ។ បងប្រុសរបស់ខ្ញុំនាំគ្នាខឹងនឹងខ្ញុំ ហើយបង្ខំខ្ញុំឲ្យយាមចម្ការទំពាំងបាយជូរ តែខ្ញុំពុំបានយាមចម្ការទំពាំងបាយជូរ របស់ខ្ញុំផ្ទាល់ទេ។
ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។
ព្រះបាទសាឡូម៉ូនមានចម្ការទំពាំងបាយជូរមួយ នៅបាលហាម៉ូន ស្ដេចបានប្រគល់ចម្ការនោះឲ្យអ្នកថែរក្សា មើលខុសត្រូវ។ ម្នាក់ៗត្រូវយកប្រាក់មួយពាន់ស្លឹងថ្វាយស្ដេច។
អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន។ ចូរបន្លឺសំឡេងឲ្យបងឮផង!
ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលុប ដើម្បីលោះបងប្អូន។ ហេតុនេះ ចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ។
ព្រះអង្គបានសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្តិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។