បពិត្រព្រះរាជា សូមឲ្យព្រះរាជបុត្រ ព្រះអង្គបានឡើងគ្រងរាជ្យ តពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះអង្គនឹងតែងតាំងព្រះបុត្រា របស់ព្រះអង្គឲ្យគ្រប់គ្រងទួទាំងនគរ។
បទចម្រៀងសាឡូម៉ូន 7:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ចិតរបស់អូនមានរាងដូចពែង ពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។ ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី ដែលមានផ្កាក្រវាន់លំអជុំវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ចិតនាងរាងដូចជាកែវក្រពុំ ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ ពោះនាងប្រៀបដូចជាគំនរស្រូវសាលី មានផ្កាកំភ្លឹងដោតជុំវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ចិតនាងរាងដូចជាកែវក្រពុំ ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ ពោះនាងប្រៀបដូចជាគំនរស្រូវសាលី មានផ្កាកំភ្លឹងដោតជុំវិញ អាល់គីតាប ផ្ចិតរបស់អូនមានរាងដូចពែង ពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។ ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី ដែលមានផ្កាក្រវាន់លំអជុំវិញ។ |
បពិត្រព្រះរាជា សូមឲ្យព្រះរាជបុត្រ ព្រះអង្គបានឡើងគ្រងរាជ្យ តពីព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះអង្គនឹងតែងតាំងព្រះបុត្រា របស់ព្រះអង្គឲ្យគ្រប់គ្រងទួទាំងនគរ។
ដៃរបស់គាត់ប្រៀបបាននឹងកងមាស ដែលមានដាំត្បូងពេជ្រ។ ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក ដែលគេខាត់យ៉ាងរលើប ព្រមទាំងមានដាំត្បូងកណ្ដៀងផង។
ម្ចាស់ក្សត្រិយ៍អើយ អូនពាក់ស្បែកជើងដូច្នេះស្អាតណាស់! ចង្កេះរបស់អូនរាងមូល ដូចខ្សែក ដែលជាស្នាដៃរបស់ជាងដ៏ចំណាន។
អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែល ដែលនៅសេសសល់ កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង! យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
«យើងស្គាល់អ្នកតាំងពីមុនពេល ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។ យើងតែងតាំងអ្នកឲ្យធ្វើជាព្យាការី សម្រាប់ប្រជាជាតិនានា»។
រីឯបងប្អូនវិញក៏ដូច្នោះដែរ ដោយសារព្រះកាយរបស់ព្រះគ្រិស្ត បងប្អូនបានស្លាប់ រួចផុតពីក្រឹត្យវិន័យ ហើយទៅជាប់នឹងម្ចាស់មួយទៀត គឺជាប់នឹងព្រះគ្រិស្តដែលមានព្រះជន្មរស់ឡើងវិញ ដើម្បីបង្កើតផលថ្វាយព្រះជាម្ចាស់