ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យ នឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់ ចូរក្រាបថ្វាយបង្គំព្រះអង្គទៅ ព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។
បទចម្រៀងសាឡូម៉ូន 4:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ អូនល្អឥតខ្ចោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱមាសសម្លាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គ ឥតមានខ្ចោះនៅខ្លួននាងឡើយ អាល់គីតាប ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ អូនល្អឥតខ្ចោះ។ |
ដ្បិតព្រះមហាក្សត្រគាប់ព្រះហឫទ័យ នឹងសម្ផស្សរបស់ព្រះនាងខ្លាំងណាស់ ចូរក្រាបថ្វាយបង្គំព្រះអង្គទៅ ព្រះអង្គជាម្ចាស់របស់ព្រះនាងហើយ។
ព្រះអង្គម្ចាស់ក្សត្រិយ៍គង់នៅក្នុងព្រះបរមរាជវាំង ព្រះនាងមានរូបឆោមលោមពណ៌ស្អាតល្អណាស់ ព្រះភូសារបស់ព្រះនាងលំអទៅដោយមាស។
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! អូនល្អដាច់គេ! កែវភ្នែករបស់អូនមានសម្រស់ដូចសត្វព្រាប។
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ សក់របស់អូនមានពណ៌ខ្មៅ ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។
មាត់របស់គាត់ពោរពេញដោយភាពទន់ភ្លន់ គាត់ជាមនុស្សគួរឲ្យនែបនិត្យ។ ស្ត្រីក្រមុំនៃក្រុងយេរូសាឡឹមអើយ ម្ចាស់ចិត្តដ៏ជាទីស្រឡាញ់របស់ខ្ញុំ មានលក្ខណៈយ៉ាងនេះហើយ។
ខ្ញុំបានគេងលក់ទៅហើយ តែចិត្តរបស់ខ្ញុំមិនបានលង់លក់ទេ។ ខ្ញុំឮម្ចាស់ជីវិតរបស់ខ្ញុំគោះទ្វារ ហៅខ្ញុំថា: ប្អូនស្រីសម្លាញ់ចិត្តបងអើយ ចូរបើកទ្វារឲ្យបងផង អូនជាទីស្រឡាញ់របស់បង អូនល្អឥតខ្ចោះ។ ក្បាលរបស់បងទទឹកជោក ដោយសន្សើមដែលធ្លាក់នៅពេលយប់។
កូនចៅយ៉ាកុបអើយ ពន្លារបស់អ្នកស្អាតណាស់! កូនចៅអ៊ីស្រាអែលអើយ ទីលំនៅរបស់អ្នកក៏ស្អាតដែរ!
ប៉ុន្តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រា ដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ* ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។
ព្រះជាម្ចាស់អាចការពារបងប្អូនមិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
បន្ទាប់មក ខ្ញុំឃើញក្រុងដ៏វិសុទ្ធ*ជាក្រុងយេរូសាឡឹមថ្មី ចុះពីស្ថានបរមសុខ* គឺចុះមកពីព្រះជាម្ចាស់ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។