លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឲ្យពរលោកយ៉ាកុប ដូចតទៅនេះ៖ «ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ មួយដែលទទួលពរពីព្រះអម្ចាស់។
បទចម្រៀងសាឡូម៉ូន 4:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្លាញ់ចិត្តបងអើយ បបូរមាត់អូនមានរសជាតិផ្អែម ដូចទឹកដមរបស់ផ្កា នៅក្រោមអណ្ដាតរបស់អូន ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោ ហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូប ដូចព្រៃព្រឹក្សានៅស្រុកលីបង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំ និងទឹកដោះគោនៅក្រោមអណ្ដាតឯង ហើយក្លិនសម្លៀកបំពាក់របស់ឯង ដូចជាក្លិនក្រអូបនៃព្រៃល្បាណូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំនឹងទឹកដោះគោនៅក្រោមអណ្តាតឯង ហើយក្លិនសំលៀកបំពាក់របស់ឯងដូចជាក្លិនក្រអូប នៃព្រៃល្បាណូន អាល់គីតាប សម្លាញ់ចិត្តបងអើយ បបូរមាត់អូនមានរសជាតិផ្អែម ដូចទឹកដមរបស់ផ្កា នៅក្រោមអណ្ដាតរបស់អូន ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោ ហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូប ដូចព្រៃព្រឹក្សានៅស្រុកលីបង់។ |
លោកយ៉ាកុបក៏ខិតទៅជិតឪពុក ហើយថើបគាត់។ ពេលនោះ លោកអ៊ីសាកស្គាល់ក្លិនសម្លៀកបំពាក់របស់លោកអេសាវ ក៏ឲ្យពរលោកយ៉ាកុប ដូចតទៅនេះ៖ «ក្លិនរបស់កូនប្រៀបបាននឹងក្លិនចម្ការ មួយដែលទទួលពរពីព្រះអម្ចាស់។
គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ ចេញពីសំបុកទៅទៀត។
ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។
ពួកគេប្រៀបបាននឹងដើមឈើដុះ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយលូតលាស់នៅក្នុងព្រះវិហារ របស់ព្រះជាម្ចាស់។
សម្ដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្ដល់សុខភាពល្អ។
អូនស្រីសម្លាញ់ចិត្តបងអើយ សេចក្ដីស្រឡាញ់របស់អូនទន់ភ្លន់ណាស់ សេចក្ដីស្រឡាញ់របស់អូន ប្រសើរជាង ស្រាទំពាំងបាយជូរ ហើយក្លិនរបស់អូន ក្រអូបជាងគ្រឿងក្រអូប ទាំងប៉ុន្មានទៅទៀត។
បបូរមាត់របស់អូនប្រៀបបាននឹង ខ្សែបូពណ៌ក្រហម មាត់របស់អូនស្អាតណាស់ នៅពីក្រោយស្បៃ ថ្ពាល់របស់អូន ក្រហមស្រស់ដូចផ្លែទទឹម។
អូនស្រីសម្លាញ់ចិត្តបងអើយ បងចូលក្នុងសួនឧទ្យានរបស់បងហើយ បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង បងនឹងបរិភោគទឹកឃ្មុំរបស់បង បងនឹងផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោរបស់បង។ មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ ឲ្យបានស្កប់ស្កល់ចុះ។
ថ្ពាល់របស់គាត់ប្រៀបបីដូចថ្នាល ដែលមានពេញដោយផ្កា សាយគន្ធពិដោរ បបូរមាត់របស់គាត់ប្រៀបដូចជាផ្កាក្រវាន់ ដែលបញ្ចេញក្លិនយ៉ាងក្រអូប។
មាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរ យ៉ាងឆ្ងាញ់! មែនហើយ សូមឲ្យស្រាទំពាំងបាយជូរនេះ ហូរមកសម្រាប់ម្ចាស់ចិត្តអូន សូមឲ្យស្រាទំពាំងបាយជូរនេះ ស្រក់លើបបូរមាត់ដែលកំពុងតែលង់លក់។
បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អវិញ។
ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញ ដោយរៀបចំពាក្យសម្ដី ហើយទូលព្រះអង្គថា: សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាយញ្ញបូជាជំនួសគោបា។
ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាមព្រះអង្គ។