ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 8:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​លោក​ម៉ូសេ គឺ​ព្រះអង្គ​បំបាត់​រុយ​ទាំង​អស់​ចេញ​ពី​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្ដេច ឥត​មាន​ទុក​ឲ្យ​នៅ​សល់​មួយ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​ក៏បាន​ធ្វើ​តាម ដូច​លោក​ម៉ូសេ​បាន​ទូល​សូម គឺ​រុយ​ក៏​ថយ​ចេញ​ពី​ផារ៉ោន ពី​ពួក​នាម៉ឺន​មន្ត្រី និង​ពី​ប្រជា‌រាស្ត្រ​របស់​ស្ដេច ឥត​មាន​នៅ​សល់​មួយ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម រុយ​ក៏​ថយ​ចេញ​ពី​ផារ៉ោន ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ គ្មាន​នៅ​សល់​១​សោះ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​ម៉ូសា គឺ​ទ្រង់​បំបាត់​រុយ​ទាំង​អស់​ចេញ​ពី​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​ស្តេច ឥត​មាន​ទុក​ឲ្យ​នៅ​សល់​មួយ​ឡើយ។

សូមមើលជំពូក



និក្ខមនំ 8:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ជាម្ចាស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខិល‌ខូច គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។


ប្រសិន​បើ​អ្នក​មិន​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​ឲ្យ​មក​ខាំ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាស‌ពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។


លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់។


ប៉ុន្តែ ម្ដង​នេះ​ទៀត ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​មានះ មិន​ព្រម​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ។


ប្រសិន​បើ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ មនុស្ស​អាក្រក់ នោះ​គេ​នឹង​មិន​ដឹង​ថា សេចក្ដី​សុចរិត​ជា​អ្វី​ទេ គឺ​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង ស្រុក​ដ៏​សុចរិត​នេះ ហើយ​មិន​យល់​ពី​ភាព​ថ្កុំ‌ថ្កើង​រុងរឿង របស់​ព្រះ‌អម្ចាស់​ឡើយ។