ចូរអ្នកបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។
និក្ខមនំ 35:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងគ្រឿងក្រអូប និងប្រេង ដើម្បីផលិតប្រេងសម្រាប់ដុត ប្រេងសម្រាប់ពិធីលាបប្រេង និងប្រេងក្រអូប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងគ្រឿងក្រអូប ប្រេងសម្រាប់ចង្កៀង សម្រាប់ប្រេងលាបតាំង និងសម្រាប់គ្រឿងក្រអូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងគ្រឿងក្រអូប ប្រេងសំរាប់ចង្កៀង សំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងក្រអូបផង អាល់គីតាប ព្រមទាំងគ្រឿងក្រអូប និងប្រេងដើម្បីផលិតប្រេងសម្រាប់ដុត ប្រេងសម្រាប់ពិធីលាបប្រេង និងប្រេងក្រអូប។ |
ចូរអ្នកបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។
ពួកមេដឹកនាំប្រជាជនបានយកត្បូងមណីជោតិរស និងត្បូងឯទៀតៗសម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង
ប្រេងសម្រាប់ដុតចង្កៀង គ្រឿងក្រអូបសម្រាប់លាយប្រេង ដែលប្រើក្នុងពិធីលាបប្រេង គ្រឿងក្រអូបសម្រាប់ដុត