ព្រះបាទយ៉ូសៀសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។
និក្ខមនំ 35:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីទាំងប៉ុន្មានដែលមានចិត្តសទ្ធាជ្រះថ្លា និងប៉ិនប្រសប់ បាននាំគ្នាត្បាញក្រណាត់រោមពពែមកថ្វាយផងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងស្រ្ដីណាដែលមានចិត្តបណ្ដាលចង់ប្រើជំនាញរបស់ខ្លួន នោះក៏នាំគ្នាវេញរោមពពែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ស្ត្រីណាដែលមានចិត្តបណ្តាលដោយគេចេះធ្វើ នោះក៏នាំគ្នាវេញរោមពពែ អាល់គីតាប ស្ត្រីទាំងប៉ុន្មានដែលមានចិត្តសទ្ធាជ្រះថ្លា និងប៉ិនប្រសប់ បាននាំគ្នាត្បាញក្រណាត់រោមពពែមកឲ្យផងដែរ។ |
ព្រះបាទយ៉ូសៀសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។
អស់អ្នកដែលមានចិត្តសទ្ធាជ្រះថ្លា និងចិត្តទូលាយ បាននាំយកតង្វាយដែលខ្លួនបានញែកទុកដោយឡែក មកថ្វាយព្រះអម្ចាស់ សម្រាប់សង់ពន្លាជួបព្រះអង្គ និងផលិតគ្រឿងបរិក្ខារប្រើប្រាស់ក្នុងពន្លា ព្រមទាំងសម្លៀកបំពាក់សក្ការៈ។
ស្ត្រីទាំងប៉ុន្មានដែលប៉ិនប្រសប់ខាងត្បាញ ក៏នាំយកក្រណាត់ដែលខ្លួនត្បាញមកថ្វាយដែរ គឺមានក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងក្រណាត់ទេសឯកសុទ្ធ។
ពួកមេដឹកនាំប្រជាជនបានយកត្បូងមណីជោតិរស និងត្បូងឯទៀតៗសម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង
ជនជាតិអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកតង្វាយមកថ្វាយព្រះអម្ចាស់ ដោយស្ម័គ្រចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ។
លោកម៉ូសេបានអញ្ជើញលោកបេតសាលាល លោកអូហូលីអាប់ និងអ្នកជំនាញទាំងអស់ដែលព្រះអម្ចាស់ប្រទានតម្រិះប្រាជ្ញា និងការប៉ិនប្រសប់បំពេញការងារឲ្យចាប់ផ្ដើមធ្វើការ។
សិប្បករទាំងអស់ដែលមាននាទីសាងសង់ បាននាំគ្នាសង់ព្រះពន្លាពីក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃពណ៌ក្រហម និងក្រហមទុំ ដែលមានប៉ាក់លំអដោយរូបចេរូប៊ីន។