ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រិយ៍យេសិបិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជាជនធ្វើពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
និក្ខមនំ 32:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឃើញដូច្នេះ លោកអើរ៉ុនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយថ្វាយព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអើរ៉ុនឃើញដូច្នេះ លោកក៏សង់អាសនាមួយនៅមុខរូបនោះ រួចស្រែកប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអើរ៉ុនបានឃើញរូបគោហើយ នោះក៏ស្អាងអាសនា១នៅមុខរូបនោះ រួចស្រែកប្រកាសថា នៅថ្ងៃស្អែកនេះនឹងមានបុណ្យថ្វាយព្រះយេហូវ៉ា អាល់គីតាប ឃើញដូច្នេះ ហារូនក៏សង់អាសនៈមួយនៅមុខរូបគោ រួចប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យមួយជូនអុលឡោះតាអាឡា»។ |
ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រិយ៍យេសិបិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជាជនធ្វើពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។
លោកយេហ៊ូវបញ្ជាឲ្យគេរៀបចំអង្គប្រជុំដ៏សក្ការៈមួយ ថ្វាយព្រះបាល។ គេក៏ប្រកាសដំណឹងនេះ
លោកបូជាចារ្យអ៊ូរីយ៉ាសង់អាសនៈមួយ តាមគំរូដែលព្រះបាទអហាសផ្ញើពីក្រុងដាម៉ាស។ លោកបូជាចារ្យអ៊ូរីយ៉ាបានសង់អាសនៈនេះរួចជាស្រេច មុនពេលព្រះបាទអហាសយាងមកពីក្រុងដាម៉ាសវិញ។
ហើយសម្រេចចេញសេចក្ដីប្រកាសមួយ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល ចាប់ពីបៀរសេបារហូតដល់ក្រុងដាន់ ដើម្បីអញ្ជើញប្រជាជនមកក្រុងយេរូសាឡឹម ប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។
អ្នករាល់គ្នាត្រូវយកថ្ងៃនេះធ្វើជាថ្ងៃបុណ្យរំឭកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅ ឥតប្រែប្រួលឡើយ។
លោកអើរ៉ុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រាអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។
លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ។
អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗ ដើម្បីឲ្យរួចពីបាប តែអាសនៈទាំងនោះក្លាយទៅជាកន្លែង ដែលនាំឲ្យគេប្រព្រឹត្តអំពើបាបទៅវិញ!
អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំកាន់តែច្រើន តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកម្ទេចវិមានរបស់ពួកគេផង។
«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពិធីបុណ្យដ៏សំខាន់ៗជាឱកាសមួយ ដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ។ ពិធីបុណ្យដ៏សំខាន់ៗរបស់យើងមានដូចតទៅ:
នៅថ្ងៃនោះ អ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ មិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
នេះជាបុណ្យសំខាន់ៗរបស់ព្រះអម្ចាស់ ជាថ្ងៃដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអង្គ ដើម្បីថ្វាយតង្វាយដល់ព្រះអម្ចាស់ គឺមានតង្វាយដុតទាំងមូល តង្វាយម្សៅ យញ្ញបូជាមេត្រីភាព និងពិធីច្រួចស្រា។ ត្រូវថ្វាយតង្វាយនីមួយៗតាមថ្ងៃកំណត់។
បុណ្យដ៏សំខាន់ៗរបស់ព្រះអម្ចាស់ ដែលអ្នករាល់គ្នាត្រូវកំណត់ពេលជួបជុំគ្នាថ្វាយបង្គំព្រះអង្គ មានដូចតទៅ:
ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំប៉័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំប៉័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។
ព្រះបាទសូលបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ គឺជាអាសនៈដំបូងបង្អស់ដែលស្ដេចសង់ថ្វាយព្រះអម្ចាស់។