Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 32:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កាល​អើរ៉ុន​បាន​ឃើញ​រូប​គោ​ហើយ នោះ​ក៏​ស្អាង​អាសនា​១​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កាល​លោក​អើរ៉ុន​ឃើញ​ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឃើញ​ដូច្នេះ លោក​អើរ៉ុន​ក៏​សង់​អាសនៈ​មួយ​នៅ​មុខ​រូប​គោ រួច​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឃើញ​ដូច្នេះ ហារូន​ក៏​សង់​អាសនៈ​មួយ​នៅ​មុខ​រូប​គោ រួច​ប្រកាស​ថា៖ «នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​មួយ​ជូនអុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




និក្ខមនំ 32:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​ត្រណម ហើយ​តាំង​ណាបោត ឲ្យ​អង្គុយ​នៅ​លើ​ទី​ដ៏​ប្រសើរ​កណ្តាល​ពួក​ជន


យេហ៊ូវ​បង្គាប់​ឲ្យ​គេ​ញែក​ថ្ងៃ​១ ទុក​ជា​ថ្ងៃ​បុណ្យ​មុត‌មាំ​ថ្វាយ​ព្រះ‌បាល គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ


រួច​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ ក៏​ស្អាង​អាសនា​១ តាម​គំរូ​ដែល​ស្តេច​អ័ហាស​បាន​ផ្ញើ​មក​ពី​ក្រុង​ដាម៉ាស​នោះ​គ្រប់​ជំពូក អ៊ូរីយ៉ា​ក៏​ធ្វើ​ឲ្យ​ទាន់​ស្តេច​អ័ហាស​យាង​ត្រឡប់​មក​ពី​ក្រុង​ដាម៉ាស​វិញ


ដូច្នេះ ក៏​ចេញ​ច្បាប់ ឲ្យ​ប្រកាស​ប្រាប់ នៅ​ពេញ​ក្នុង​ស្រុក​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់ ឲ្យ​មក​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​ក្រុង​យេរូ‌សាឡិម ដ្បិត​ជា​យូរ‌យារ​មក​ហើយ គេ​មិន​បាន​ធ្វើ​បុណ្យ​នោះ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​នោះ​ទេ


ម៉ូសេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហើយ​នឹង​ហ្វូង​ចៀម​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​នេះ​គឺ​ជា​បុណ្យ​ព្រះ‌យេហូវ៉ា​សំរាប់​យើង​ខ្ញុំ​រាល់​គ្នា


ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ។


គ្រា​នោះ ម៉ូសេ​ក៏​ស្អាង​អាសនា​១​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-នីស៊ី»


ហើយ​លោក​បាន​ទទួល​យក​ពី​ដៃ​គេ​ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា នែ ពួក​អ៊ីស្រាអែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


លុះ​ដល់​ថ្ងៃ​ស្អែក​បណ្តាជន​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។


ហេតុ​ដោយ​ព្រោះ​អេប្រា‌អិម បាន​ចំរើន​អាសនា​ជា​ច្រើន​ឡើង​សំរាប់​ធ្វើ​បាប បាន​ជា​គេ​រាប់​អាសនា​ទាំង​អស់​ទុក​ជា​ទី​សំរាប់​ធ្វើ​បាប​ដែរ


ពី​ព្រោះ​អ៊ីស្រាអែល​បាន​ភ្លេច​ព្រះ​ដែល​បង្កើត​ខ្លួន​ទៅ ក៏​ស្អាង​វិហារ​ផ្សេងៗ​ឡើង ហើយ​ពួក​យូដា​បាន​សង់​ទី​ក្រុង​មាន​បន្ទាយ​កាន់​តែ​ច្រើន តែ​អញ​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ភ្លើង​នោះ​នឹង​ឆេះ​បន្សុស​អស់​ទាំង​ដំណាក់​របស់​គេ​ទៅ។


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ឯ​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ជំនុំ​បរិសុទ្ធ បុណ្យ​អញ​ទាំង​នោះ គឺ​ដូច្នេះ


នៅ​ថ្ងៃ​នោះ​ឯង ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សំរាប់​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។


នេះ​ហើយ​ជា​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​១ ដង្វាយ​ម្សៅ​១ យញ្ញ‌បូជា​១ ហើយ​នឹង​ដង្វាយ​ច្រួច​១ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ


ឯ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ


បាន​ជា​ត្រូវ​ឲ្យ​យើង​ធ្វើ​បុណ្យ​នេះ​ដោយ​ឥត​មាន​ដំបែ គឺ​ដោយ​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​ពិត​វិញ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​នឹង​ដំបែ​ជា​សេចក្ដី​អាក្រក់ នឹង​សេចក្ដី​កំណាច​នោះ​ទៀត​ឡើយ។


ឯ​សូល​ទ្រង់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ឯង​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម