ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ ដែលប្រកបដោយឫទ្ធានុភាពឡើយ។
ទំនុកតម្កើង 94:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ អ្នកណាមានព្រះអង្គរំឭកដាស់តឿន ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សដែលព្រះអង្គប្រៀនប្រដៅ និងបង្រៀនតាមក្រឹត្យវិន័យរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ា អើយ មានពរហើយ មនុស្សណាដែលព្រះអង្គវាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រឹត្យវិន័យ របស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ មានពរហើយ មនុស្សណាដែល ទ្រង់វាយផ្ចាល ហើយបង្ហាត់បង្រៀនតាមក្រិត្យវិន័យទ្រង់ផង អាល់គីតាប ឱអុលឡោះតាអាឡាអើយ អ្នកណាមានទ្រង់រំលឹកដាស់តឿន ហើយយកហ៊ូកុំមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ! |
ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន។ មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ ដែលប្រកបដោយឫទ្ធានុភាពឡើយ។
ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូល របស់ព្រះអង្គហើយ។
ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
ព្រះអម្ចាស់បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុង ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច ព្រះនាមរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់!
ប៉ុន្តែ បើព្រះអម្ចាស់វិនិច្ឆ័យទោសយើង មកពីព្រះអង្គចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។
យើងស្ដីបន្ទោស និងប្រដែប្រដៅអស់អ្នកដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយកែប្រែចិត្តគំនិតឡើង!។