មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
ទំនុកតម្កើង 89:50 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមកុំភ្លេចអ្នកបម្រើ របស់ព្រះអង្គដែលកំពុងតែបាក់មុខ សូមព្រះអង្គកុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះ ស្ថិតនៅក្នុងបន្ទុករបស់ទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំអំពីការត្មះតិះដៀលចំពោះបាវបម្រើរបស់ព្រះអង្គផង សូមនឹកចាំថាទូលបង្គំផ្ទុកការត្មះតិះដៀលពីប្រជាជាតិទាំងអស់ក្នុងទ្រូងរបស់ទូលបង្គំ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ សូមនឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលពួកអ្នកបម្រើព្រះអង្គ និងពីដំណើដែលទូលបង្គំ រងដំណៀលរបស់ប្រជាជន ទាំងឡាយក្នុងទ្រូងទូលបង្គំផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលដល់ពួកអ្នកបំរើទ្រង់ ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំនៀលរបស់បណ្តាជន ទាំងឡាយនៅក្នុងទ្រូងផង អាល់គីតាប អុលឡោះតាអាឡាអើយ សូមកុំភ្លេចអ្នកបម្រើ របស់ទ្រង់ដែលកំពុងតែបាក់មុខ សូមទ្រង់កុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះ ស្ថិតនៅក្នុងបន្ទុករបស់ខ្ញុំ។ |
មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
ឱព្រះអម្ចាស់អើយ សូមកុំភ្លេចឲ្យសោះថា បច្ចាមិត្តបានត្មះតិះដៀលព្រះអង្គ សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថព្រះនាមព្រះអង្គ!។
ព្រះជាម្ចាស់អើយ សូមក្រោកឡើង ការពារព្រះកិត្តិនាមរបស់ព្រះអង្គ សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ បានត្មះតិះដៀលព្រះអង្គជារៀងរាល់ថ្ងៃ។
យើងនឹងតែងតាំងពូជពង្សអ្នក ឲ្យគ្រងរាជ្យរហូតតទៅ យើងនឹងពង្រឹងរាជ្យរបស់អ្នកឲ្យនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ! »។
ដ្បិតព្រះគ្រិស្តពុំបានស្វែងរកអ្វី ដែលធ្វើឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ» ។