យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ទំនុកតម្កើង 89:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ យើងនឹងធ្វើទារុណកម្មពួកគេ ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។ ព្រះគម្ពីរខ្មែរសាកល នោះយើងនឹងដាក់ទោសចំពោះការបំពានរបស់ពួកគេដោយរំពាត់ ក៏នឹងដាក់ទោសចំពោះអំពើទុច្ចរិតរបស់ពួកគេដោយខ្សែតី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងដាក់ទោសអំពើរំលងរបស់គេ ដោយដំបង ហើយអំពើទុច្ចរិតរបស់គេដោយស្នាមរំពាត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេ ដោយដំបង ហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។ អាល់គីតាប យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ យើងនឹងធ្វើទារុណកម្មពួកគេ ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។ |
យើងនឹងធ្វើជាឪពុករបស់គេ ហើយគេក៏ជាកូនរបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ព្រះអម្ចាស់បានបណ្ដាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្ដេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។
បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូនប្រគល់ឲ្យអ្នក យើងនឹងឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
ព្រះបាទសាឡូម៉ូនបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង ដូចព្រះបាទដាវីឌ ជាបិតាឡើយ។
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា បែកចិត្តចេញពីយើង ហើយមិនកាន់តាមបទបញ្ជា និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទេ ឬប្រសិនបើអ្នកទៅគោរព និងថ្វាយបង្គំព្រះដទៃ
យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះព្រះអង្គ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មានដែលព្រះអង្គប្រទានមកលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។
សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។