ព្រះបាទដាវីឌរាំ លោតកព្ឆោងថ្វាយព្រះអម្ចាស់ យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ* ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
ទំនុកតម្កើង 87:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ទាំងពួកអ្នកច្រៀង ទាំងពួកអ្នករាំ នឹងពោលឡើងថា “ក្រុងស៊ីយ៉ូនជាប្រភពនៃព្រះពររបស់យើង!”។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកអ្នកច្រៀង និងពួកអ្នករាំនឹងនាំគ្នាពោលថា៖ “អស់ទាំងប្រភពទឹករបស់ខ្ញុំនៅក្នុងនាង”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកចម្រៀង និងពួកអ្នករបាំ ពោលដូចគ្នាថា «ប្រភពទឹករបស់ខ្ញុំទាំងប៉ុន្មាននៅក្នុងអ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកអ្នកចំរៀង នឹងពួកអ្នកលេងភ្លេង គេនឹងថា អស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។ អាល់គីតាប ពេលនោះ ទាំងពួកអ្នកច្រៀង ទាំងពួកអ្នករាំ នឹងពោលឡើងថា “ក្រុងស៊ីយ៉ូនជាប្រភពនៃពររបស់យើង!”។ |
ព្រះបាទដាវីឌរាំ លោតកព្ឆោងថ្វាយព្រះអម្ចាស់ យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ* ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
ពួកគេ ៤ ០០០នាក់ ទៀតជាអ្នកយាមទ្វារព្រះដំណាក់ ៤ ០០០នាក់ ជាអ្នកចម្រៀងលើកតម្កើងព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលស្ដេចបានធ្វើសម្រាប់ប្រគំកំដរ។
ចូរនាំគ្នារាំសរសើរតម្កើងព្រះអង្គ ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដោយវាយក្រាប់ និងដេញពិណ!
ដ្បិតព្រះអង្គជាប្រភពនៃជីវិត ហើយយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព បុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់ ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត ។
ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំ សូមឲ្យអស់អ្នកដែលជាពូជពង្ស របស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ!
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ ដោយអំណរសប្បាយដ៏លើសលុប។
បុរសនោះនាំខ្ញុំឆ្ពោះទៅកាន់ទ្វារព្រះដំណាក់វិញ។ នៅទីនោះ ខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារ ហូរទៅទិសខាងកើត ព្រោះព្រះដំណាក់បែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្ដាំព្រះដំណាក់ កាត់តាមខាងត្បូងអាសនៈ។
យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ
ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច” នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត» ។
រីឯអ្នកដែលពិសាទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំឲ្យនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាល់ផា និងជាអូមេកា គឺជាដើមដំបូង និងជាចុងបំផុត។ អ្នកណាស្រេក យើងនឹងឲ្យទឹកដែលហូរចេញពីប្រភពជីវិតទៅអ្នកនោះ ដោយគេមិនបាច់បង់ថ្លៃឡើយ។
ទេវតា*បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។
ព្រះវិញ្ញាណ និងភរិយាថ្មោងថ្មីពោលឡើងថា៖ «សូមព្រះអង្គយាងមក!»។ សូមឲ្យអស់អ្នកដែលបានឮពោលឡើងដែរថា៖ «សូមព្រះអង្គយាងមក!»។ អ្នកណាស្រេក សុំអញ្ជើញមក! អ្នកណាចង់បាន សុំអញ្ជើញមកទទួលទឹកដែលផ្ដល់ជីវិត ដោយមិនបាច់បង់ថ្លៃ!។