នៅរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូល។
ទំនុកតម្កើង 83:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺមានជនជាតិអេដុម ជនជាតិអ៊ីស្មាអែល ជនជាតិម៉ូអាប់ ជនជាតិហាការេន ព្រះគម្ពីរខ្មែរសាកល ពួកគេគឺ រោងរបស់អេដំ អ៊ីសម៉ាអែល ម៉ូអាប់ និងពួកហាការ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពួកសាសន៍អេដុម សាសន៍អ៊ីសម៉ាអែល សាសន៍ម៉ូអាប់ និងសាសន៍ហាការេន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអស់ទាំងពួកសាសន៍អេដំម សាសន៍អ៊ីសម៉ាអែល សាសន៍ម៉ូអាប់ នឹងសាសន៍ហាការេន អាល់គីតាប គឺមានជនជាតិអេដុម ជនជាតិអ៊ីស្មាអែល ជនជាតិម៉ូអាប់ ជនជាតិហាការេន |
នៅរជ្ជកាលរបស់ព្រះបាទសូល កូនចៅរូបេនបានច្បាំងនឹងជនជាតិហាការេន ហើយគ្រប់គ្រងលើជនជាតិនោះ ព្រមទាំងរស់នៅក្នុងជំរំរបស់ពួកគេ ក្នុងតំបន់ប៉ែកខាងកើតស្រុកកាឡាដទាំងមូល។
ក្រោយមកទៀត ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះបាទយ៉ូសាផាត។
ឱព្រះអម្ចាស់អើយ សូមកុំភ្លេចនូវអំពើដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ! ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖
ម៉ូអាប់នឹងត្រូវវិនាស លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ ព្រោះគេបានលើកខ្លួនឡើង ប្រឆាំងនឹងព្រះអម្ចាស់។
ព្រះបាទអេក្លូនបានពួតដៃជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងអ៊ីស្រាអែល ហើយដណ្ដើមបានក្រុងដើមលម៉ើ ។