ដូច្នេះ ព្រះអម្ចាស់បោះបង់ចោលជនជាតិអ៊ីស្រាអែលទាំងមូល ព្រះអង្គធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
ទំនុកតម្កើង 80:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។ ព្រះគម្ពីរខ្មែរសាកល ជ្រូកព្រៃពីព្រៃបំផ្លិចបំផ្លាញវា ហើយសត្វព្រៃនៃទីវាលក៏ស៊ីវាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជ្រូកចេញពីព្រៃមកឈ្មុសបំផ្លាញ ហើយអស់ទាំងសត្វនៅទីវាល ក៏ស៊ីទំពាំងបាយជូរនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជ្រូកក៏ចេញពីព្រៃមកឈ្មុស ហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ អាល់គីតាប ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។ |
ដូច្នេះ ព្រះអម្ចាស់បោះបង់ចោលជនជាតិអ៊ីស្រាអែលទាំងមូល ព្រះអង្គធ្វើឲ្យពួកគេអាម៉ាស់ ដោយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយដេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
ព្រះអង្គបានធ្វើឲ្យបច្ចាមិត្តរបស់ស្ដេចមានកម្លាំង ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មាន របស់ស្ដេចមានអំណរសប្បាយ។
ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
សត្វតោលោតចេញពីរូងរបស់វាហើយ មេបំផ្លាញប្រជាជាតិនានាកំពុងតែចាកចេញ ពីកន្លែងរបស់ខ្លួន ដើម្បីកម្ទេចស្រុករបស់អ្នក ក្រុងទាំងឡាយរបស់អ្នកនឹងត្រូវវិនាសអន្តរាយ លែងមានប្រជាជនរស់នៅទៀតហើយ។
ហេតុនេះហើយបានជាសត្វតោចេញពីព្រៃ មកប្រហារពួកគេ សត្វចចកចេញពីព្រៃល្បោះមកហែកពួកគេស៊ី ខ្លារខិនមកសម្ងំចាំចាប់ពួកគេនៅមាត់ទ្វារក្រុង អស់អ្នកដែលចេញពីទីក្រុងនឹងត្រូវខ្លាហែកស៊ី ដ្បិតពួកគេបានបះបោរជាច្រើនដង និងក្បត់ព្រះអម្ចាស់ជាច្រើនលើកច្រើនសា។
ក្រុងស៊ីយ៉ូនពោលថា: នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលេប និងកម្ទេចខ្ញុំ ធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារ ស្ដេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំ ស្ដេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំ រួចខ្ជាក់ខ្ញុំចោល។
ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។
ប៉ុន្តែ ដើមទំពាំងបាយជូរនោះត្រូវគេរម្លើង យ៉ាងកំរោល ហើយរលំទៅលើដី។ ខ្យល់ពីទិសខាងកើតបក់មក ធ្វើឲ្យផ្លែវាស្វិតក្រៀម រីឯមែកធំៗ ក៏ដាច់ចេញពីដើម ក្រៀមស្ងួត ហើយត្រូវភ្លើងឆេះអស់ទៅ។
ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ ខែលពណ៌ក្រហម អ្នកចម្បាំងស្លៀកពាក់ពណ៌ក្រហមទុំ។ នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចម្បាំង របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិនឆ្អៅ លំពែងរបស់ពួកគេលើកឡើងច្រូងច្រាង។