ប៉ុន្តែ ព្រះអង្គបានបោះបង់ចោល ព្រះអង្គបានកាត់កាល់ ព្រះអង្គទ្រង់ព្រះពិរោធនឹងព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
ទំនុកតម្កើង 78:62 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត ប្រជារាស្ត្ររបស់ព្រះអង្គ ដោយមុខដាវ ព្រោះព្រះអង្គទ្រង់ព្រះពិរោធ នឹងពួកគេ ជាខ្លាំង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏ប្រគល់ប្រជារាស្ត្ររបស់អង្គទ្រង់ទៅមុខដាវ ហើយព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងចំពោះមរតករបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រគល់ប្រជារាស្ត្រព្រះអង្គ ទៅឲ្យដាវ ហើយព្រះអង្គក្រោធនឹងមត៌ក របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរ ហើយមានសេចក្ដីក្រោធចំពោះមរដកទ្រង់ អាល់គីតាប ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិត ប្រជារាស្ត្ររបស់ទ្រង់ ដោយមុខដាវ ព្រោះទ្រង់ខឹង នឹងពួកគេ ជាខ្លាំង។ |
ប៉ុន្តែ ព្រះអង្គបានបោះបង់ចោល ព្រះអង្គបានកាត់កាល់ ព្រះអង្គទ្រង់ព្រះពិរោធនឹងព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គ ក្លាយទៅជាទីស្ងាត់ជ្រងំ ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
ពួកគេសាបព្រោះស្រូវ លុះដល់ពេលច្រូត គេទទួលបានតែបន្លា គេខំប្រឹងប្រែងធ្វើការ ដោយឥតបានទទួលផលអ្វីឡើយ។ អ្នករាល់គ្នានឹងត្រូវខ្មាស ដោយសារផលនៃចម្រូត ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង!
យើងបោះបង់ចោលដំណាក់របស់យើង យើងលះបង់ចោលកេរមត៌ករបស់យើង យើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើង ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
ជនជាតិភីលីស្ទីនតម្រៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រាអែល និងសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។