ពួកគេចេះតែល្បងលមើលព្រះជាម្ចាស់ជានិច្ច ពួកគេនាំគ្នាធ្វើឲ្យព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទាស់ព្រះហឫទ័យ។
ទំនុកតម្កើង 78:57 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានងាកចេញពីព្រះអង្គ និងក្បត់ព្រះអង្គដូចដូនតារបស់ពួកគេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានបកក្រោយ ហើយក្បត់ដូចដូនតារបស់ពួកគាត់; ពួកគាត់បានវៀចដូចធ្នូមិនត្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចជាពួកឰយុកោគេដែរ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់ អាល់គីតាប ពួកគេបានងាកចេញពីទ្រង់ និងក្បត់ទ្រង់ដូចដូនតារបស់ពួកគេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ |
ពួកគេចេះតែល្បងលមើលព្រះជាម្ចាស់ជានិច្ច ពួកគេនាំគ្នាធ្វើឲ្យព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទាស់ព្រះហឫទ័យ។
ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងព្រះជាម្ចាស់ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងព្រះអង្គនោះឡើយ។
អ្នករាល់គ្នាជាប្រជាជាតិមានបាប ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់ ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់ អ្នករាល់គ្នាបានមើលងាយ ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ព្រោះពាក្យសម្ដីព្រហើនកោងកាចរបស់ខ្លួន។ ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប សើចចំអកឡកឡឺយដាក់ពួកគេ»។
ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី។ ហេតុនេះ ព្រះអម្ចាស់បានពង្រឹងអំណាចរបស់ព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ ឲ្យប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។