ព្រះអម្ចាស់ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នា កម្ពស់ប្រមាណពីរហត្ថ។
ទំនុកតម្កើង 78:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមានសាច់យ៉ាងច្រើន ដូចធូលីដីធ្លាក់ពីលើមេឃមក គឺព្រះអង្គប្រទានសត្វស្លាបយ៉ាងច្រើន ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបង្អុរសាច់លើពួកគាត់ដូចធូលីដី ព្រះអង្គបង្អុរសត្វស្លាបដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គទម្លាក់សាច់មកលើគេ ដូចធូលីធ្លាក់ពីលើមេឃ គឺជាសត្វស្លាបជាច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ទំលាក់សាច់មកលើគេដូចជាធូលីដី គឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ អាល់គីតាប ទ្រង់ធ្វើឲ្យមានសាច់យ៉ាងច្រើន ដូចធូលីដីធ្លាក់ពីលើមេឃមក គឺទ្រង់ប្រទានសត្វស្លាបយ៉ាងច្រើន ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ |
ព្រះអម្ចាស់ធ្វើឲ្យខ្យល់បក់ពីសមុទ្រ នាំសត្វក្រួចឲ្យមកធ្លាក់លើជំរំ។ សត្វក្រួចទាំងនោះមានពាសពេញជុំវិញជំរំ ចម្ងាយផ្លូវដើរប្រមាណមួយថ្ងៃ ហើយគរពីលើគ្នា កម្ពស់ប្រមាណពីរហត្ថ។
ក្នុងអំឡុងពេលពេញមួយថ្ងៃមួយយប់នោះ ហើយរហូតដល់ថ្ងៃបន្ទាប់ ប្រជាជននាំគ្នាក្រោកឡើង រើសសត្វក្រួច។ ម្នាក់ៗរើសបានយ៉ាងហោចណាស់ដប់បាវ។ ពួកគេហាលសាច់ក្រួចនោះនៅជុំវិញជំរំ។