ឱព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ! មានតែព្រះអង្គទេដែលប្រទានជ័យជម្នះ ដល់ប្រជារាស្ដ្ររបស់ព្រះអង្គ។
ទំនុកតម្កើង 74:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រ របស់ទូលបង្គំ តាំងពីដើមរៀងមក ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ ជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ គឺព្រះអង្គហើយ ជាព្រះមហាក្សត្រនៃទូលបង្គំតាំងពីបុរាណមក គឺព្រះអង្គហើយ ដែលអនុវត្តសេចក្ដីសង្គ្រោះនៅកណ្ដាលផែនដី! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប៉ុន្តែ ព្រះជាមហាក្សត្ររបស់ទូលបង្គំ តាំងតែពីបុរាណមក ក៏ប្រោសប្រទានការសង្គ្រោះនៅកណ្ដាលផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ប៉ុន្តែព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី អាល់គីតាប អុលឡោះអើយ ទ្រង់ជាស្តេច របស់ខ្ញុំ តាំងពីដើមរៀងមក ទ្រង់តែងតែសង្គ្រោះយើងខ្ញុំ ជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។ |
ឱព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ! មានតែព្រះអង្គទេដែលប្រទានជ័យជម្នះ ដល់ប្រជារាស្ដ្ររបស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក ព្រះអង្គព្រះសណ្ដាប់សំឡេង របស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់ចាំព្រះអង្គ តាំងពីព្រលឹម។
ព្រះអម្ចាស់គ្រប់គ្រងលើយើង ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង ព្រះអង្គជាព្រះមហាក្សត្ររបស់យើង មានតែព្រះអង្គទេដែលសង្គ្រោះយើង។
ព្រះអង្គមានព្រះបន្ទូលថា: អ្នកទាំងនោះពិតជាប្រជារាស្ត្ររបស់យើងមែន ពិតជាកូនចៅដែលមិនធ្វើឲ្យយើងខកចិត្ត! ព្រះអង្គតែងតែសង្គ្រោះពួកគេជានិច្ច
រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិត ព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលព្រះអង្គសម្តែងព្រះពិរោធ នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។
បពិត្រព្រះអម្ចាស់ ព្រះអង្គគង់នៅតាំងពីដើមរៀងមក ព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! ព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំអើយ ព្រះអង្គបានតែងតាំងខ្មាំងសត្រូវ ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ ព្រះអង្គពង្រឹងកម្លាំងពួកគេ ដើម្បីវាយប្រដៅយើងខ្ញុំ។
ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសជាតិសាសន៍ដែលយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ។ ក្រោយមក ពូជពង្សរបស់អ្នកនឹងចាកចេញពីស្រុកនោះ មកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ” ។
ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទានជ័យជម្នះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រាអែលទាំងមូល ដូចបិតាបានទតឃើញ និងសប្បាយព្រះហឫទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌ ដោយគ្មានមូលហេតុដូច្នេះ?»។