សូមកុំលះបង់ទូលបង្គំ នៅគ្រាដែលទូលបង្គំមានវ័យចាស់ជរា សូមកុំបោះបង់ចោលទូលបង្គំ នៅគ្រាដែលកម្លាំងទូលបង្គំចុះឱនថយនេះឡើយ!
នៅគ្រានៃវ័យចំណាស់ សូមកុំបោះទូលបង្គំចោល នៅពេលកម្លាំងរបស់ទូលបង្គំអស់ទៅ សូមកុំចាកចេញពីទូលបង្គំឡើយ
សូមកុំលះបង់ចោលទូលបង្គំ ក្នុងគ្រាដែលចាស់ជរា ហើយកុំបោះបង់ចោលទូលបង្គំ ក្នុងគ្រាដែលកម្លាំងទូលបង្គំអន់ថយនេះឡើយ។
សូមកុំបោះបង់ចោលទូលបង្គំ ក្នុងកាលដែលចាស់ជរាឡើយ ហើយកុំលះបង់ទូលបង្គំ ក្នុងកាលដែលមានកំឡាំងអន់ថយនោះដែរ
សូមកុំលះបង់ខ្ញុំ នៅគ្រាដែលខ្ញុំមានវ័យចាស់ជរា សូមកុំបោះបង់ចោលខ្ញុំ នៅគ្រាដែលកម្លាំងខ្ញុំចុះអោនថយនេះឡើយ!
ពេលនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ ទូលបង្គំលែងដឹងរសជាតិឆ្ងាញ់ ឬមិនឆ្ងាញ់ ទូលបង្គំលែងដឹងរសជាតិអាហារ និងស្រាដែលទូលបង្គំទទួលទាន ហើយទូលបង្គំក៏ស្ដាប់សំឡេងអ្នកចម្រៀងប្រុសស្រីលែងឮដែរ។ ដូច្នេះ មិនបាច់ឲ្យទូលបង្គំទៅនាំតែអំពល់ទុក្ខព្រះករុណាឡើយ។
ឱព្រះជាម្ចាស់អើយ ឥឡូវនេះ ទូលបង្គំចាស់សក់ស្កូវហើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ ដើម្បីឲ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្ដា របស់ព្រះអង្គប្រាប់មនុស្សនៅជំនាន់នេះ និងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គ ប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។
អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំ ប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ យើងខ្ញុំតែងតែខ្វល់ខ្វាយ និងមានទុក្ខលំបាកជាច្រើន អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន បោះពួយទៅរកសេចក្ដីស្លាប់។
យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែ ខ្ញុំមិនខ្មាសឡើយ ដ្បិតខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា ហើយខ្ញុំក៏ជឿជាក់ថា ព្រះអង្គនោះមានឫទ្ធានុភាពនឹងរក្សាអ្វីៗ ដែលព្រះអង្គផ្ញើទុកនឹងខ្ញុំ ឲ្យបានគង់វង្ស រហូតដល់ថ្ងៃព្រះអង្គយាងមក។
ព្រះអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងព្រះរាជ្យ*របស់ព្រះអង្គនៅស្ថានបរមសុខ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។