មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
ទំនុកតម្កើង 69:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សទុគ៌តឃើញព្រះអង្គរំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។ អស់អ្នកដែលស្វែងរកព្រះជាម្ចាស់អើយ សូមឲ្យអ្នករាល់គ្នាមានអាយុវែង! ព្រះគម្ពីរខ្មែរសាកល មនុស្សតូចទាបនឹងឃើញ ក៏អរសប្បាយ អ្នកដែលស្វែងរកព្រះអើយ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតឡើងវិញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលមនុស្សទន់ទាបឃើញ គេនឹងសប្បាយរីករាយ។ អ្នករាល់គ្នាដែលស្វែងរកព្រះអើយ ចូរឲ្យចិត្តអ្នករាល់គ្នាស្រស់បស់ឡើង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សមានចិត្តរាបទាបបានឃើញ ហើយក៏មានសេចក្ដីអំណរ អ្នករាល់គ្នាដែលស្វែងរកព្រះអើយ ចូរឲ្យចិត្តអ្នករាល់គ្នាបានភ្ងារឡើង អាល់គីតាប ពេលមនុស្សទុគ៌តឃើញទ្រង់រំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។ អស់អ្នកដែលស្វែងរកអុលឡោះអើយ សូមឲ្យអ្នករាល់គ្នាមានអាយុវែង! |
មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ!
ពួកអ្នកធំទាំងប៉ុន្មាននៅលើផែនដី នាំគ្នាបរិភោគ ហើយក្រាបថ្វាយបង្គំព្រះអង្គ អស់អ្នកដែលកើតពីធូលីដី គឺមនុស្សលោកដែលតែងតែស្លាប់ ក៏នឹងក្រាបថ្វាយបង្គំព្រះអង្គដែរ។
ព្រះអង្គនាំមនុស្សមានចិត្តសុភាព ឲ្យដើរតាមមាគ៌ាដ៏សុចរិត ព្រះអង្គបង្រៀនគេឲ្យស្គាល់ ព្រះហឫទ័យរបស់ព្រះអង្គ។
ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ! ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។
តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់ គឺពាក្យអរព្រះគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។
អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាឡើយ។
ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ពួកសិស្សសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។