អ្នកលើកតម្កើងយើង គឺអ្នកដែលថ្វាយពាក្យ អរព្រះគុណទុកជាតង្វាយ ហើយយើងនឹងសង្គ្រោះអស់អ្នក ដែលដើរតាមមាគ៌ារបស់យើង»។
ទំនុកតម្កើង 69:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការលើកតម្កើងបែបនេះ គាប់ព្រះហឫទ័យព្រះអម្ចាស់ ជាងការថ្វាយគោឈ្មោល ឬថ្វាយគោឡើងកទៅទៀត។ ព្រះគម្ពីរខ្មែរសាកល ការនេះនឹងជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាជាងគោបា ជាងគោឈ្មោលដែលមានស្នែង និងមានក្រចកទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បែបនេះនឹងគាប់ព្រះហឫទ័យ ដល់ព្រះយេហូវ៉ា ជាងការថ្វាយគោឈ្មោល ឬគោឈ្មោលដែលថ្វាយទាំងស្នែង និងក្រចកទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ នឹងបានជាទីសព្វព្រះហឫទ័យ ដល់ព្រះយេហូវ៉ា ជាជាងថ្វាយគោឈ្មោល១ គឺជាជាងគោឈ្មោលដែលថ្វាយទាំងស្នែងនឹងក្រចកផង អាល់គីតាប ការលើកតម្កើងបែបនេះ គាប់បំណងអុលឡោះតាអាឡា ជាងការជូនគោឈ្មោល ឬជូនគោឡើងកទៅទៀត។ |
អ្នកលើកតម្កើងយើង គឺអ្នកដែលថ្វាយពាក្យ អរព្រះគុណទុកជាតង្វាយ ហើយយើងនឹងសង្គ្រោះអស់អ្នក ដែលដើរតាមមាគ៌ារបស់យើង»។
ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញ ដោយរៀបចំពាក្យសម្ដី ហើយទូលព្រះអង្គថា: សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាយញ្ញបូជាជំនួសគោបា។
ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាមព្រះអង្គ។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត*