តើខ្ញុំអាចយកអ្វីមកតបស្នង នឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្តែងមកលើរូបខ្ញុំ?
ទំនុកតម្កើង 66:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានស្រែកអង្វររកព្រះអង្គ ទាំងពោលពាក្យលើកតម្កើងព្រះអង្គទៀតផង ព្រះគម្ពីរខ្មែរសាកល មាត់របស់ខ្ញុំបានស្រែកហៅព្រះអង្គ ហើយពាក្យសរសើរតម្កើងដ៏ខ្ពស់ក៏នៅលើអណ្ដាតរបស់ខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់ ហើយអណ្តាតខ្ញុំបានសរសើរដំកើងទ្រង់ អាល់គីតាប ខ្ញុំបានស្រែកអង្វររកទ្រង់ ទាំងពោលពាក្យលើកតម្កើងទ្រង់ទៀតផង |
តើខ្ញុំអាចយកអ្វីមកតបស្នង នឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានសម្តែងមកលើរូបខ្ញុំ?
ឱព្រះនៃទូលបង្គំ ឱព្រះមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គ! ទូលបង្គំសូមសរសើរតម្កើងព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
ឱព្រះអម្ចាស់អើយ! ទូលបង្គំសូមលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំ ព្រះអង្គពុំបានទុកឲ្យខ្មាំងសត្រូវ យករឿងទូលបង្គំទៅលេងសើចឡើយ។
បើព្រះអង្គទុកឲ្យទូលបង្គំស្លាប់ តើបានប្រយោជន៍អ្វី? បើព្រះអង្គឲ្យទូលបង្គំធ្លាក់ទៅ ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី? តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ? តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គកើតឬ?
មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។