ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើង កូនកញ្ជ្រោងទាំងនោះបំផ្លាញ ទំពាំងបាយជូររបស់យើង ដែលកំពុងតែចេញផ្កា។
ទំនុកតម្កើង 63:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ សូមឲ្យគេបានទៅជាចំណីរបស់ចចក។ ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងត្រូវបានប្រគល់ទៅក្នុងអំណាចដាវ ហើយក្លាយទៅជាចំណីរបស់កញ្ជ្រោង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ គេនឹងបានជាអាហារដល់ឆ្កែព្រៃ អាល់គីតាប សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ សូមឲ្យគេបានទៅជាចំណីរបស់ចចក។ |
ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើង កូនកញ្ជ្រោងទាំងនោះបំផ្លាញ ទំពាំងបាយជូររបស់យើង ដែលកំពុងតែចេញផ្កា។
ហេតុនេះ សូមព្រះអង្គបណ្ដាលឲ្យកូនចៅ របស់គេជួបនឹងទុរ្ភិក្ស សូមឲ្យពួកគេវិនាសដោយមុខដាវ សូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅ និងក្លាយទៅជាស្ត្រីមេម៉ាយ ព្រោះប្ដីរបស់គេស្លាប់។ សូមឲ្យពួកយុវជនរបស់ពួកគេ ស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
ដោយអ្នកចេះតែចាត់ទុកអ៊ីស្រាអែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កម្រិតនោះ
អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រាអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។
លោកដាវីឌមានប្រសាសន៍ទៀតថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ! ដូច្នេះ មានតែព្រះអង្គទេដែលផ្ដាច់ជីវិតស្ដេច ដោយឲ្យស្ដេចសុគតមកពីអស់អាយុ ឬសុគតនៅសមរភូមិ។