ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរព្រះអង្គ មេត្តាយាងមកជួយទូលបង្គំជាប្រញាប់ ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង!
ទំនុកតម្កើង 38:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះសង្គ្រោះទូលបង្គំអើយ សូមមេត្តាប្រញាប់យាងមក សង្គ្រោះទូលបង្គំផង!។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ដ៏ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់ផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់ ជាសេចក្ដីសង្គ្រោះនៃទូលបង្គំអើយ សូមប្រញាប់នឹងជួយទូលបង្គំផង។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់សង្គ្រោះខ្ញុំអើយ សូមមេត្តាប្រញាប់មក សង្គ្រោះខ្ញុំផង!។ |
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរព្រះអង្គ មេត្តាយាងមកជួយទូលបង្គំជាប្រញាប់ ពេលទូលបង្គំអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង!
សត្រូវរបស់ទូលបង្គំជាច្រើននាក់ឡោមព័ទ្ធ ទូលបង្គំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបា ពួកគេនៅជុំវិញទូលបង្គំ ដូចគោបាមកពីស្រុកបាសាន ។
ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ! ព្រះអម្ចាស់ជាទីជម្រករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
ឱព្រះអម្ចាស់អើយ សូមមេត្តារំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត តែព្រះអម្ចាស់បានគិតគូរដល់ទូលបង្គំ។ ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមយាងមកកុំបង្អង់ឡើយ!
ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។
ឱព្រះជាម្ចាស់អើយ សូមយាងមករំដោះទូលបង្គំផង! ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
ឱព្រះជាម្ចាស់អើយ ទូលបង្គំជាមនុស្សកម្សត់ទុគ៌ត សូមប្រោសប្រណីដល់ទូលបង្គំផង! ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
ឱព្រះជាម្ចាស់អើយ សូមកុំទៅណាឆ្ងាយពីទូលបង្គំឡើយ! ឱព្រះនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់!
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។