នៅក្នុងទីសក្ការៈរបស់ព្រះអង្គ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គប្រទានឲ្យប្រជារាស្ដ្រ របស់ព្រះអង្គមានកម្លាំង និងអំណាច សូមសរសើរតម្កើងព្រះអង្គ!
ទំនុកតម្កើង 29:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពពួកទេវតារបស់ព្រះជាម្ចាស់អើយ ចូរនាំគ្នាតម្កើងព្រះអម្ចាស់ ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល កូនទាំងឡាយរបស់ព្រះអើយ ចូរថ្វាយដល់ព្រះយេហូវ៉ា ចូរថ្វាយសិរីរុងរឿង និងឫទ្ធានុភាពដល់ព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពពួកទេវតានៅស្ថានសួគ៌អើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា ចូរថ្វាយសិរីល្អ និងឫទ្ធានុភាពដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយ ចូរសរសើរព្រះយេហូវ៉ា ចូរសរសើរព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ ហើយនឹងព្រះចេស្តា អាល់គីតាប ពពួកម៉ាឡាអ៊ីកាត់របស់អុលឡោះអើយ ចូរនាំគ្នាតម្កើងអុលឡោះតាអាឡា ចូរលើកតម្កើងសិរីរុងរឿង និងអំណាចរបស់អុលឡោះតាអាឡា។ |
នៅក្នុងទីសក្ការៈរបស់ព្រះអង្គ ឱព្រះជាម្ចាស់អើយ ព្រះអង្គគួរឲ្យស្ញែងខ្លាចណាស់ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គប្រទានឲ្យប្រជារាស្ដ្រ របស់ព្រះអង្គមានកម្លាំង និងអំណាច សូមសរសើរតម្កើងព្រះអង្គ!
អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចព្រះអង្គ ហើយអស់អ្នកដែលនៅជុំវិញព្រះអង្គ ក៏កោតស្ញប់ស្ញែងព្រះអង្គដែរ។
ប្រជាជាតិណា និងនគរណា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។