មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូ ដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌ត និងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។
ទំនុកតម្កើង 17:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេដេញតាមទូលបង្គំទាន់ ហើយឡោមព័ទ្ធទូលបង្គំទៀតផង គេសម្លក់សម្លឹងមកទូលបង្គំ បម្រុងនឹងប្រហារជីវិតទូលបង្គំ ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ពួកគេបានដេញតាមយើងខ្ញុំ ហើយព័ទ្ធជុំវិញយើងខ្ញុំ; ពួកគេតម្រង់ភ្នែកដើម្បីផ្ដួលយើងខ្ញុំដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ គេហ៊ុមព័ទ្ធជំហានយើងខ្ញុំ គេសម្លក់សម្លឹងដើម្បីផ្ដួលយើងខ្ញុំឲ្យរាបដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះគេបានព័ទ្ធយើងខ្ញុំជុំវិញ នៅអស់ទាំងជំហាន របស់យើងខ្ញុំហើយ គេផ្តោតភ្នែកជាប់នឹងយើងខ្ញុំ ដើម្បីផ្តួលដល់ដី អាល់គីតាប ពួកគេដេញតាមខ្ញុំទាន់ ហើយឡោមព័ទ្ធខ្ញុំទៀតផង គេសម្លក់សម្លឹងមកខ្ញុំ បម្រុងនឹងប្រហារជីវិតខ្ញុំ |
មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូ ដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌ត និងអារ-កមនុស្សដែលមានចិត្តទៀងត្រង់។
ទុក្ខទោសទាំងនេះប្រៀបបាន នឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំ ព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
ព្រះបាទសូលដើរតាមជម្រាលភ្នំម្ខាង រីឯលោកដាវីឌ និងពួកលោកដើរតាមជម្រាលភ្នំម្ខាងទៀត។ លោកប្រញាប់ប្រញាល់រត់គេចពីព្រះបាទសូល ប៉ុន្តែ ព្រះបាទសូល និងពលទាហាន បានព័ទ្ធ ហើយបម្រុងនឹងចាប់ខ្លួនពួកលោក។