ពេលនោះ គេនឹងច្រៀង នៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
ទំនុកតម្កើង 119:128 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំយល់ឃើញថាព្រះឱវាទទាំងប៉ុន្មាន របស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់ការអាក្រក់គ្រប់យ៉ាង។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទូលបង្គំរាប់អស់ទាំងបញ្ញត្តទ្រង់ថា ជាត្រឹមត្រូវគ្រប់ប្រការ តែទូលបង្គំស្អប់ដល់គ្រប់ទាំងផ្លូវកំភូតវិញ។ អាល់គីតាប ខ្ញុំយល់ឃើញថាឱវាទទាំងប៉ុន្មាន របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងអស់ ខ្ញុំស្អប់ការអាក្រក់គ្រប់យ៉ាង។ |
ពេលនោះ គេនឹងច្រៀង នៅចំពោះមុខមនុស្សម្នាថា: “ខ្ញុំបានប្រព្រឹត្តអំពើបាប ខ្ញុំបានវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ តែព្រះជាម្ចាស់ពុំបានដាក់ទោសខ្ញុំ ស្របតាមអំពើដែលខ្ញុំប្រព្រឹត្តនោះឡើយ។
ព្រះឱវាទរបស់ព្រះអង្គបានធ្វើឲ្យទូលបង្គំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ទូលបង្គំស្អប់ការវៀចវេរ។
ព្រះអង្គមិនរាប់រកអស់អ្នកដែលវង្វេង ចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ ជាការបោកបញ្ឆោត។
ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើង ព្រះបន្ទូលសន្យារបស់ព្រះអង្គ ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ព្រះអង្គសុទ្ធតែសុចរិត។
ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។
ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ព្រះអង្គទេ។
ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់គួរឲ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ លក់ខ្លួនដាច់ថ្លៃឲ្យបាប
ប្រសិនបើខ្ញុំធ្វើកិច្ចការណាដែលខ្ញុំមិនចង់ធ្វើដូច្នេះ បានសេចក្ដីថា ខ្ញុំយល់ស្របនឹងវិន័យ ហើយទទួលស្គាល់ថា ក្រឹត្យវិន័យពិតជាល្អមែន។
តើប្រជាជាតិដ៏ធំណាមួយមានច្បាប់ និងវិន័យត្រឹមត្រូវ តាមក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។