កូននឹងធានាមើលថែរក្សាវា កូនសូមរ៉ាប់រងទាំងអស់ ប្រសិនបើកូនមិនយកវាមកឲ្យលោកឪពុកឃើញមុខទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត។
ទំនុកតម្កើង 119:122 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមធានាឲ្យទូលបង្គំ ដែលជាអ្នកបម្រើព្រះអង្គបានសុខសាន្តផង សូមកុំទុកឲ្យមនុស្សអួតបំប៉ោង សង្កត់សង្កិនទូលបង្គំឡើយ។ ព្រះគម្ពីរខ្មែរសាកល សូមធានាឲ្យបាវបម្រើរបស់ព្រះអង្គបានសេចក្ដីល្អផង សូមកុំឲ្យមនុស្សក្អេងក្អាងសង្កត់សង្កិនទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមធានាឲ្យអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីល្អ សូមកុំឲ្យមនុស្សព្រហើនសង្កត់សង្កិន ទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ធានាឲ្យអ្នកបំរើទ្រង់បានសេចក្ដីល្អ សូមកុំឲ្យពួកមនុស្សឆ្មើងឆ្មៃសង្កត់សង្កិនទូលបង្គំឡើយ អាល់គីតាប សូមធានាឲ្យខ្ញុំ ដែលជាអ្នកបម្រើទ្រង់បានសុខសាន្តផង សូមកុំទុកឲ្យមនុស្សអួតបំប៉ោង សង្កត់សង្កិនខ្ញុំឡើយ។ |
កូននឹងធានាមើលថែរក្សាវា កូនសូមរ៉ាប់រងទាំងអស់ ប្រសិនបើកូនមិនយកវាមកឲ្យលោកឪពុកឃើញមុខទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត។
ឱព្រះជាម្ចាស់អើយ សូមការពារទូលបង្គំផង ដ្បិតក្រៅពីព្រះអង្គ គ្មាននរណាផ្សេង ហ៊ានធានារ៉ាប់រងទូលបង្គំទេ។
ព្រះអង្គគំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ព្រះអង្គ។
សូមកុំឲ្យមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ ហើយក៏កុំឲ្យមនុស្សពាល មកបណ្តេញទូលបង្គំបានដែរ!
ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱព្រះអម្ចាស់អើយ ទូលបង្គំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ទូលបង្គំផង!
ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថា ព្រះយេស៊ូធានារ៉ាប់រងនូវសម្ពន្ធមេត្រី*មួយរឹតតែប្រសើរជាងទៅទៀត។