ព្រះអម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជាចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។
ទំនុកតម្កើង 109:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមដាក់មនុស្សកំណាចម្នាក់ឲ្យត្រួត ពីលើអ្នកនោះ ហើយម្នាក់ទៀតឈរនៅខាងស្ដាំ ដើម្បីចោទប្រកាន់ ។ ព្រះគម្ពីរខ្មែរសាកល សូមតាំងមនុស្សអាក្រក់ទាស់នឹងគេ ហើយឲ្យអ្នកចោទប្រកាន់ឈរនៅខាងស្ដាំគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ គេពោលថា៖ «សូមតាំងមនុស្សអាក្រក់ម្នាក់ ឲ្យប្រឆាំងទាស់នឹងវា សូមឲ្យអ្នកចោទប្រកាន់ម្នាក់ ឈរនៅខាងស្តាំវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់តាំងអ្នកអាក្រក់ឲ្យគ្រប់គ្រងលើវា ហើយឲ្យសាតាំងឈរនៅខាងស្តាំវា អាល់គីតាប សូមដាក់មនុស្សកំណាចម្នាក់ឲ្យត្រួត ពីលើអ្នកនោះ ហើយម្នាក់ទៀតឈរនៅខាងស្ដាំ ដើម្បីចោទប្រកាន់ ។ |
ព្រះអម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជាចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។
ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។
កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។
ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។
ពេលយូដាសទទួលដុំនំប៉័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។