ទំនុកតម្កើង 109:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ទូលបង្គំស្គមនៅសល់តែស្បែក និងឆ្អឹង។ ព្រះគម្ពីរខ្មែរសាកល ជង្គង់របស់ទូលបង្គំទន់ដោយសារតែការតមអាហារ ហើយរូបកាយរបស់ទូលបង្គំក៏ស្គមស្គាំងលែងធាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្បាលជង្គង់ទូលបង្គំញ័រ ដោយសារតមអាហារ ហើយរូបកាយទូលបង្គំសល់តែស្បែក និងឆ្អឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារ ហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ អាល់គីតាប ខ្ញុំទន់ជង្គង់ ព្រោះតែតមអាហារយូរពេក ខ្ញុំស្គមនៅសល់តែស្បែក និងឆ្អឹង។ |
កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ទូលបង្គំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
ទូលបង្គំយំសោកទាំងតមអាហារ ដែលធ្វើឲ្យមនុស្សម្នារឹតតែ ជេរប្រមាថទូលបង្គំថែមទៀត។
ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។