ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ចូល​ចិត្ត​ដាក់​បណ្ដាសា ដូច្នេះ សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ! គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះ សូម​កុំ​ឲ្យ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គេ​ចូលចិត្ត​ដាក់បណ្ដាសា ដូច្នេះ​សូមឲ្យ​បណ្ដាសា​ធ្លាក់មក​លើ​គេ គេ​មិន​ពេញចិត្ត​នឹង​ពរ ដូច្នេះ​សូមឲ្យ​ពរ​ចេញឆ្ងាយ​ពី​គេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វា​ចូល​ចិត្ត​ជេរ​ប្រទេច សូម​ឲ្យ​បណ្ដាសា​ធ្លាក់​លើ​វាចុះ! វា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេ សូម​ឲ្យ​ការ​ជូន​ពរ​ស្ថិត​នៅ​ឆ្ងាយ​ពី​វា!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អើ វា​បាន​ចូល​ចិត្ត​នឹង​ការ​ជេរ​ប្រទេច ហើយ​ការ​នោះ​ក៏​កើត​មក​ដល់​ខ្លួន​វា វា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេ ហើយ​ការ​នោះ​ក៏​នៅ​ឆ្ងាយ​ពី​វា

សូមមើលជំពូក

អាល់គីតាប

គេ​ចូល​ចិត្ត​ដាក់​បណ្ដាសា ដូច្នេះ សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​ចុះ! គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះ សូម​កុំ​ឲ្យ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!

សូមមើលជំពូក



ទំនុកតម្កើង 109:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។


មនុស្ស​គ្មាន​សីលធម៌​តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។


សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូស ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។


យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! យើង​នឹង​បង្ហូរ​ឈាម​អ្នក ហើយ​ឈាម​នឹង​តាម​អ្នក​ជាប់​ជានិច្ច។ ដោយ​អ្នក​ចូល​ចិត្ត​បង្ហូរ​ឈាម ឈាម​នឹង​តាម​អ្នក​ជាប់​ជានិច្ច - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


បើ​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល​ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។


ដ្បិត​អ្នក​ទាំង​នោះ​បាន​បង្ហូរ​ឈាម​ប្រជា‌ជន​ដ៏វិសុទ្ធ* និង​បង្ហូរ​ឈាម​ពួក​ព្យាការី* ព្រះអង្គ​ឲ្យ​ឈាម​គេ​ផឹក​ដូច្នេះ សម​មុខ​ពួក​គេ​ហើយ»។