ក្នុងរជ្ជកាលព្រះបាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ស្ដេចថា៖ «ហេតុការណ៍ទាំងនេះបណ្ដាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។
ទំនុកតម្កើង 109:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ចងចាំនូវកំហុសដែលដូនតា របស់គេបានប្រព្រឹត្ត ហើយកុំឲ្យព្រះអង្គភ្លេចអំពើបាប ដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ! ព្រះគម្ពីរខ្មែរសាកល សូមឲ្យអំពើទុច្ចរិតរបស់ដូនតាគេត្រូវបាននឹកចាំនៅចំពោះព្រះយេហូវ៉ា ហើយកុំឲ្យបាបរបស់ម្ដាយគេត្រូវបានលុបចេញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមព្រះយេហូវ៉ានឹកចាំពី អំពើទុច្ចរិតរបស់បុព្វបុរសវា ហើយសូមកុំលុបអំពើបាប របស់ម្តាយវាចេញឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិត របស់ពួកឰយុកោវា ហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ អាល់គីតាប សូមអុលឡោះតាអាឡាចងចាំនូវកំហុសដែលដូនតា របស់គេបានប្រព្រឹត្ត ហើយកុំឲ្យទ្រង់ភ្លេចអំពើបាប ដែលម្ដាយរបស់គេបានប្រព្រឹត្តដែរ! |
ក្នុងរជ្ជកាលព្រះបាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ស្ដេចថា៖ «ហេតុការណ៍ទាំងនេះបណ្ដាលមកពីសូល និងពូជពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។
សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់លោកទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។
កាលព្រះនាងអថាលា ជាមាតារបស់ព្រះបាទអហាស៊ីយ៉ា ជ្រាបថា ព្រះរាជបុត្រសោយទិវង្គតហើយ ព្រះនាងចេញបញ្ជាឲ្យគេសម្លាប់រាជវង្សានុវង្សទាំងអស់។
ព្រះបាទអហាស៊ីយ៉ាដើរតាមមាគ៌ារបស់រាជវង្សព្រះបាទអហាប់ ហើយប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយញាតិវង្សរបស់ព្រះបាទអហាប់។
កាលព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ឃើញដូច្នេះ ស្ដេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្ដេចនេះទៅ!» គេក៏ប្រហារស្ដេចនៅក្នុងរទេះ។ ពេលនោះ ស្ដេចកំពុងឡើងតាមផ្លូវទៅភូមិគើរ ជិតក្រុងយីបឡាម។ ស្ដេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ។
សូមកុំលើកលែងទោសពួកគេឡើយ ហើយក៏កុំលុបបំបាត់អំពើបាបរបស់ពួកគេ ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គដែរ ដ្បិតពួកគេបានជេរប្រមាថយើងខ្ញុំ ជាអ្នកសង់កំពែងក្រុងនេះឡើងវិញ»។
មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ
ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា រហូតដល់មួយពាន់តំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស និងដោយយល់ដល់នាមរបស់យើង យើងយល់ព្រមលើកលែងទោសឲ្យអ្នក យើងនឹងមិននឹកនាដល់អំពើបាប របស់អ្នកទៀតឡើយ។
ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន ដែលគេចង់ប្រហារជីវិតទូលបង្គំ។ សូមកុំអត់ទោសឲ្យពួកគេ សូមកុំលុបអំពើបាបរបស់ពួកគេចេញពី ព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ! សូមឲ្យពួកគេជំពប់ដួលនៅមុខព្រះអង្គ សូមដាក់ទោសពួកគេ តាមព្រះពិរោធរបស់ព្រះអង្គ។
ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។