នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ ហើយនាគដែលព្រះអង្គបង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។
ទំនុកតម្កើង 107:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រ ហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះចុះទៅសមុទ្រតាមនាវា ទាំងធ្វើជំនួញលើទឹកដ៏ច្រើន; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ អ្នកខ្លះចុះនាវាដើរផ្លូវសមុទ្រ ប្រកបមុខរបរតាមមហាសាគរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រ ជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ អាល់គីតាប អស់អ្នកដែលធ្វើដំណើរតាមនាវានៅលើសមុទ្រ ហើយអស់អ្នកដែលរកស៊ីនៅតាមមហាសាគរ |
នាវាទាំងឡាយធ្វើដំណើរនៅលើសមុទ្រ ហើយនាគដែលព្រះអង្គបង្កើត ក៏លេងនៅក្នុងសមុទ្រនោះដែរ។
អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី អស់អ្នកដែលធ្វើដំណើរតាមសមុទ្រ និងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រ កោះទាំងឡាយ ព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយ ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!
ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ នៅកណ្ដាលសមុទ្រ ស្រាប់តែមាន ខ្យល់ពីទិសខាងកើត បក់មកកម្ទេចអ្នក។
ភោគសម្បត្តិដ៏ច្រើននេះបានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាន នាំគ្នានៅពីចម្ងាយ។