ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 7:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ស្នែង​ទាំង​ដប់ គឺ​ស្ដេច​ដប់​អង្គ​ដែល​នឹង​ឡើង​គ្រង​រាជ្យ ក្នុង​រាជា‌ណាចក្រ​នោះ។ បន្ទាប់​មក មាន​ស្ដេច​មួយ​អង្គ ដែល​ប្លែក​ពី​ស្ដេច​មុនៗ​ឡើង​គ្រង​រាជ្យ​ក្រោយ​គេ​បង្អស់ ហើយ​ទម្លាក់​ស្ដេច​បី​អង្គ​ទៀត​ចោល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ស្នែង​ទាំង​ដប់​នោះ គឺ​ស្ដេច​ដប់​អង្គ​ដែល​នឹង​ក្រោកឡើង​ពី​អាណាចក្រ​នោះ​។ ក្រោយពី​ស្ដេចទាំងនោះ នឹង​មាន​ស្ដេច​មួយអង្គទៀត​ក្រោកឡើង ទ្រង់​ខុស​ពី​ស្ដេច​មុន​ៗ ក៏​នឹង​បង្ក្រាប​ស្ដេច​បី​អង្គ​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ស្នែង​ទាំង​ដប់ គឺ​នឹង​មាន​ស្តេច​ដប់​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​មួយ​អង្គ​ទៀត​កើត​ឡើង ស្ដេច​នេះ​ប្លែក​ពី​ស្តេច​មុនៗ ក៏​នឹង​ទម្លាក់​ស្តេច​បី​អង្គ​នោះ​ចោល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្នែង​ទាំង​១០​នោះ គឺ​នឹង​មាន​ស្តេច​១០​អង្គ​កើត​ឡើង​ពី​នគរ​នោះ ហើយ​ក្រោយ​មក នឹង​មាន​១​ទៀត​កើត​ឡើង ដែល​នឹង​ប្លែក​ពី​ស្តេច​មុនៗ ក៏​នឹង​ទំលាក់​ស្តេច​៣​អង្គ​នោះ​ចុះ

សូមមើលជំពូក

អាល់គីតាប

រីឯ​ស្នែង​ទាំង​ដប់ គឺ​ស្ដេច​ដប់​អង្គ​ដែល​នឹង​ឡើង​គ្រង​រាជ្យ ក្នុង​រាជា‌ណាចក្រ​នោះ។ បន្ទាប់​មក មាន​ស្ដេច​មួយ​នាក់ ដែល​ប្លែក​ពី​ស្ដេច​មុនៗ​ឡើង​គ្រង​រាជ្យ​ក្រោយ​គេ​បង្អស់ ហើយ​ទម្លាក់​ស្ដេច​បី​នាក់​ទៀត​ចោល។

សូមមើលជំពូក



ដានី‌យ៉ែល 7:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំង‌ឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្ដេច​នោះ​នឹង​ចម្រើន​មាំ‌មួន​ឡើង រហូត​ទាល់​តែ​ព្រះ‌ពិរោធ​កើន​ដល់​កម្រិត ដ្បិត​ហេតុ‌ការណ៍​អ្វី​ដែល​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សម្រេច ។


ព្រះ‌ករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ព្រះ‌ករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។


ខ្ញុំ​ក៏​ចង់​ដឹង​អំពី​ស្នែង​ទាំង​ដប់​នៅ​លើ​ក្បាល​សត្វ​នោះ និង​អំពី​ស្នែង​មួយ​ទៀត​ដែល​ដុះ​ឡើង​ធ្វើ​ឲ្យ​ជ្រុះ​ស្នែង​បី។ ស្នែង​ក្រោយ​នេះ​មាន​ភ្នែក និង​មាន​មាត់​ពោល​ពាក្យ​ព្រហើន​កោង‌កាច ហើយ​ឃើញ​ហាក់​ដូច​ជា​ធំ​ជាង​ស្នែង​ឯ​ទៀតៗ។


បុរស​នោះ​ប្រាប់​ខ្ញុំ​ថា សត្វ​ទី​បួន គឺ​រាជា‌ណាចក្រ​ទី​បួន​ដែល​នឹង​កើត​ឡើង នៅ​លើ​ផែនដី។ រាជា‌ណាចក្រ​នោះ​ប្លែក​ពី​រាជា‌ណាចក្រ​ឯ​ទៀតៗ គឺ​រាជា‌ណាចក្រ​នោះ​នឹង​ត្របាក់​លេប ជាន់​ឈ្លី និង​កិន​កម្ទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ។


មាន​ទី​សម្គាល់​មួយ​ទៀត​លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ​របស់​វា​មាន​មកុដ​ប្រាំ‌ពីរ​ដែរ។


បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំ‌ពីរ​ឡើង​ពី​សមុទ្រ​មក នៅ​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ ដែល​ប្រមាថ​ព្រះ‌ជា‌ម្ចាស់។


ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​នាំ​ទៅ​កាន់​វាល​រហោ‌ស្ថាន*។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ ដែល​មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ពេញ​ខ្លួន​វា ជា​ឈ្មោះ​ប្រមាថ​ព្រះ‌ជាម្ចាស់។ សត្វ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់។