ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 4:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ផ្ទំ យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖ នៅ​កណ្ដាល​ផែនដី មាន​ដើម​ឈើ​មួយ​ដើម​យ៉ាង​ខ្ពស់​អស្ចារ្យ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

និមិត្ត​នៅក្នុង​ក្បាល​របស់យើង​នៅលើ​គ្រែ​នោះ គឺដូច្នេះ​: យើង​បាន​មើល នោះ​មើល៍! មាន​ដើមឈើ​មួយ​នៅ​កណ្ដាល​ផែនដី ហើយ​កម្ពស់​វា​ខ្ពស់​ក្រៃលែង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

និមិត្ត​ដែល​យើង​ឃើញ​ក្នុង​គំនិត​នៅ​លើ​ដំណេក គឺ​យើង​ឃើញ​ដូច្នេះ មាន​ដើម​ឈើ​មួយ​មាន​កម្ពស់​យ៉ាង​ក្រៃ‌លែង នៅ​កណ្ដាល​ផែន‌ដី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ការ​ជាក់​ស្តែង​ដែល​យើង​ឃើញ​ក្នុង​ខួរ​នៅ​លើ​ដំណេក នោះ​គឺ​យើង​ឃើញ​ថា មាន​ដើម​ឈើ​១​មាន​កំពស់​យ៉ាង​ក្រៃ‌លែង​នៅ​កណ្តាល​ផែនដី

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​សម្រាន្ត យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖ នៅ​កណ្ដាល​ផែនដី មាន​ដើម​ឈើ​មួយ​ដើម យ៉ាង​ខ្ពស់​អស្ចារ្យ

សូមមើលជំពូក



ដានី‌យ៉ែល 4:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫស ចម្រើន​ឡើង និង​មាន​ផ្លែ​ផ្កា។ ពួក​គេ​ពោល​ពី​ព្រះ‌នាម​ព្រះអង្គ​មិន​ដាច់​ពី​មាត់ តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ។


យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជានិច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។


ខ្ញុំ​បាន​ឮ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏វិសុទ្ធ​មួយ​រូប​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទីសក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា»។