ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 11:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពាន‌មេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណា‌ចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណា‌ចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពាន‌មេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជ‌វង្ស​ក៏​មិន​ស្ថិត‌ស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែ‌ហម​នាង ទាំង​បិតា ទាំង​អ្នក​ដែល​ជួយ​គាំ‌ទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លុះ​ច្រើន​ឆ្នាំ​ក្រោយមក ស្ដេចទាំងនោះ​នឹង​ចងសម្ពន្ធមិត្តជាមួយគ្នា ហើយ​បុត្រី​របស់​ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ទៅ​ឯ​ស្ដេច​នៃ​ទិសខាងជើង ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​។ ប៉ុន្តែ​នាង​រក្សាទុក​អំណាច​ក្នុង​កណ្ដាប់ដៃ​របស់នាង​មិនបានទេ ហើយ​ស្ដេចនៃទិសខាងត្បូង និង​អំណាច​របស់ទ្រង់​ក៏​នៅឈរ​មិនបាន​ដែរ គឺ​នាង និង​ពួកអ្នកដែល​នាំ​នាង​មក ព្រមទាំង​អ្នកដែល​ផ្ដល់កំណើត​ដល់​នាង និង​អ្នកដែល​ទ្រទ្រង់​នាង​ក្នុង​គ្រា​នោះ នឹង​ត្រូវបាន​ប្រគល់ទៅ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គេ​នឹង​ចង​សម្ពន្ធ‌មិត្ត​ជា‌មួយ​គ្នា ហើយ​បុត្រី​របស់​ស្តេច​ខាង​ត្បូង នឹង​ទៅ​ជួប​ស្តេច​ខាង​ជើង ដើម្បី​អនុម័ត​កិច្ច​ព្រម​ព្រៀង។ ប៉ុន្ដែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​រាជ‌វង្ស​របស់​ស្ដេច​ខាង​ត្បូង​ក៏​មិន​ស្ថិត​ស្ថេរ​ដែរ។ នាង​នឹង​ត្រូវ​គេ​លើក​ចោល គឺ​ទាំង​នាង ទាំង​ពួក​អ្នក​ដែល​ហែ​ហម​នាង ទាំង​បិតា​ដែល​បង្កើត​នាង និង​អ្នក​ដែល​បាន​គាំ‌ទ្រ​នាង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដល់​ក្រោយ​បួន​ដប់​ឆ្នាំ​ទៅ នោះ​គេ​នឹង​ចង​សម្ពន្ធ‌មិត្រ​នឹង​គ្នា​វិញ ដោយ​ព្រះ‌រាជ​បុត្រី​នៃ​ស្តេច​ខាង​ត្បូង​បាន​ទៅ​ឯ​ស្តេច​ខាង​ជើង ដើម្បី​តាំង​សញ្ញា​នឹង​គ្នា តែ​នាង​នឹង​មិន​មាន​អំណាច​នៅ​ជា​យូរ​ទេ ហើយ​បិតា​នាង​ក៏​មិន​ជាប់​នៅ ឬ​កន្សៃ‌វង្ស​របស់​ទ្រង់​ផង គឺ​នាង​នឹង​ត្រូវ​លើក​ចោល ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​នាំ​នាង នឹង​កូន​ដែល​នាង​បង្កើត ហើយ​អ្នក​ដែល​បាន​គាំពារ​នាង​ក្នុង​គ្រា​នោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពាន‌មេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណា‌ចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណា‌ចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពាន‌មេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជ‌វង្ស​ក៏​មិន​ស្ថិត‌ស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែ‌ហម​នាង ទាំង​បិតា ទាំង​អ្នក​ដែល​ជួយ​គាំ‌ទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។

សូមមើលជំពូក



ដានី‌យ៉ែល 11:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​មនុស្ស​អាក្រក់​មិន​ដែល​មាន​ពន្លឺ​ទេ ដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។


អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចម្រុង‌ចម្រើន​ជានិច្ច គេ​គិត​មិន​ដល់​សោះ​ថា ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះ គេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។


«កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ ​ម្ខាង​របស់​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​ឲ្យ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​ឲ្យ​ស្ដេច​នេះ​អាច​កាន់​ដាវ​បាន​ទៀត​ដែរ»។


ស្ដេច​ខាង​ជើង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​ច្រើន​ជាង​មុន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​ខាង​ជើង​នឹង​លើក​ទ័ព​យ៉ាង​ធំ​ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។


ទ័ព​ស្ដេច​ខាង​ជើង​កាន់​តែ​រុល​ទៅ​មុខ គេ​លើក​ដី​យ៉ាង​ខ្ពស់​ព័ទ្ធ​ជុំ‌វិញ​ក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ ហើយ​វាយ​យក​ក្រុង​នោះ។ កង‌ទ័ព​របស់​ស្ដេច​ខាង​ត្បូង និង​កង‌ពល​ដ៏​ពូកែៗ​របស់​ពួក​គេ ពុំ​មាន​កម្លាំង​អាច​ទប់‌ទល់​ឡើយ។


នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សម្រុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចម្បាំង ទ័ព​សេះ និង​នាវា​ចម្បាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់


ពេល​នោះ នឹង​មាន​ស្ដេច​មួយ​អង្គ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ហើយ​មាន​ជ័យ‌ជម្នះ។


ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​គង្វាល​មួយ​រូប​ងើប​ឡើង​នៅ​ក្នុង​ស្រុក។ គង្វាល​នោះ​នឹង​មិន​រវី‌រវល់​ជួយ​ចៀម​របស់​ខ្លួន ដែល​កំពុង​តែ​វិនាស​អន្តរាយ​ឡើយ។ គេ​មិន​ស្វែង​រក​ចៀម​តូច​ដែល​វង្វេង មិន​ព្យាបាល​ចៀម​របួស ហើយ​មិន​ឲ្យ​ចំណី​ចៀម​ណា​ដែល​មាន​សុខភាព​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ស៊ី​សាច់​ចៀម​ធាត់ៗ ហើយ​បំបាក់​ក្រចក​ជើង​ចៀម​នោះ​ទៀត​ផង។