ព្រះចៅស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចម្បាំង ១ ២០០ ទ័ពសេះ ៦០ ០០០នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។
ដានីយ៉ែល 11:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។ ព្រះគម្ពីរខ្មែរសាកល ទ្រង់នឹងគ្រប់គ្រងលើរតនសម្បត្តិជាមាស និងប្រាក់ ព្រមទាំងលើគ្រប់ទាំងរបស់ល្អប្រណិតនៃអេហ្ស៊ីបផង ហើយជនជាតិលីប៊ី និងជនជាតិអេត្យូពីនឹងជាប់តាមជំហានរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចនឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជារាជទ្រព្យ និងលើគ្រប់ទាំងរបស់មានតម្លៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី នឹងចំណុះស្ដេចនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស នឹងប្រាក់ ជាព្រះរាជទ្រព្យ នឹងលើគ្រប់ទាំងរបស់មានដំឡៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី នឹងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា អាល់គីតាប ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។ |
ព្រះចៅស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចម្បាំង ១ ២០០ ទ័ពសេះ ៦០ ០០០នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។
ពេលនោះ នាម៉ឺនមន្ត្រីទាំងអស់របស់ព្រះករុណានឹងមកក្រាបចុះនៅមុខទូលបង្គំ ហើយពោលថា “សូមលោក និងប្រជាជនរបស់លោកអញ្ជើញទៅចុះ!” ទូលបង្គំនឹងចាកចេញទៅ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោនទៅ ទាំងក្ដៅក្រហាយ។
បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើង បណ្ដាលឲ្យស្ដេចបារម្ភក្រៃលែង។ ស្ដេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកម្ទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។
ស្រុកអេត្យូពី និងស្រុកអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ី ក៏ជាបរិវាររបស់គេដែរ។
នៅទីនោះ លោកបារ៉ាក់បានកោះហៅកុលសម្ព័ន្ធសាប់យូឡូន និងណែបថាលី ឲ្យមកជួបជុំគ្នានៅកេដែស។ មានមនុស្សមួយម៉ឺននាក់សម្រេចចិត្តទៅជាមួយលោក ហើយលោកស្រីដេបូរ៉ាក៏ទៅជាមួយដែរ។