Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ស្ដេច​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​តម្លៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធី‌យ៉ូ​ពី នឹង​ចំណុះ​ស្ដេច​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 ទ្រង់​នឹង​គ្រប់គ្រង​លើ​រតនសម្បត្តិ​ជា​មាស និង​ប្រាក់ ព្រមទាំង​លើ​គ្រប់ទាំង​របស់ល្អប្រណិត​នៃ​អេហ្ស៊ីប​ផង ហើយ​ជនជាតិលីប៊ី និង​ជនជាតិអេត្យូពី​នឹង​ជាប់តាម​ជំហាន​របស់ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ស្ដេច​នឹង​យក​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន‌ជាតិ​លីប៊ី និង​ជន‌ជាតិ​អេត្យូ‌ពី នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 គឺ​វា​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស នឹង​ប្រាក់ ជា​ព្រះ‌រាជ​ទ្រព្យ នឹង​លើ​គ្រប់​ទាំង​របស់​មាន​ដំឡៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី នឹង​សាសន៍​អេធីយ៉ូពី គេ​នឹង​ជាប់​តាម‌ដាន​ជើង​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ស្ដេច​នឹង​យក​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន‌ជាតិ​លីប៊ី និង​ជន‌ជាតិ​អេត្យូ‌ពី នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:43
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​រទេះ​ចម្បាំង​មួយ​ពាន់​ពីររយ និង​ពល​សេះ​ប្រាំមួយ​ម៉ឺន​នាក់ ឯ​ពល​ទាហាន​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ជា‌មួយ​ទ្រង់ គឺ​ជា​ពួក​សាសន៍​លីប៊ី សាសន៍​ស៊ូគី និង​សាសន៍​អេធី‌អូពី នោះ​រាប់​មិន​បាន​ឡើយ។


ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់​របស់​ព្រះ​ករុណា នឹង​ចុះ​មក​ឱន​គោរព​ចំពោះ​ទូល‌បង្គំ​ដោយ​ថា "សូម​លោក និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ដែល​តាម​លោក អញ្ជើញ​ទៅ​ចុះ!" ក្រោយ​នោះ​មក ទើប​ទូល‌បង្គំ​ចេញ​ទៅ»។ លោក​ក៏​ចេញ​ពី​ផារ៉ោន​ទៅ ទាំង​មាន​ចិត្ត​ក្តៅ​ជា​ខ្លាំង។


មាន​សាសន៍​ពើស៊ី សាសន៍អេធីយ៉ូពី និង​សាសន៍​ពូត​មក​ជា‌មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក


ស្ដេច​នោះ​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​នានា ហើយ​ស្រុក​អេស៊ីព្ទ​ក៏​នឹង​គេច​មិន​ផុត​ដែរ។


ប៉ុន្ដែ ដំណឹង​ដែល​ចេញ​ពី​ស្រុក​ខាង​កើត និង​ពីស្រុក​ខាង​ជើង នឹង​នាំ​ឲ្យ​ស្ដេច​ព្រួយ​បារម្ភ ដូច្នេះ ស្ដេច​នឹង​ចេញ​ទៅ ដោយ​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ដើម្បី​កម្ទេច ហើយ​បំផ្លាញ​មនុស្ស​ជា​ច្រើន​បង់។


ស្រុក​អេធីយ៉ូពី និង​ស្រុក​អេស៊ីព្ទ ជា​កម្លាំង​របស់​គេ ហើយ​កម្លាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង ស្រុក​ពូត និង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ


បារ៉ាក​បាន​កោះ​ហៅ​ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​មក​ជួប​ជុំ​គ្នា​នៅ​កេដេស។ ពេល​នោះ មាន​មនុស្ស​ចំនួន​មួយ​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម