ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។
ដានីយ៉ែល 10:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏តបថា៖ “តើអ្នកដឹងថាហេតុអ្វីបានជាខ្ញុំមករកអ្នកឬទេ? ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅច្បាំងនឹងទេវតាគ្រប់គ្រងនៃពើស៊ីវិញ។ កាលខ្ញុំចេញទៅហើយ នោះមើល៍! ទេវតាគ្រប់គ្រងនៃក្រិកនឹងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកមានប្រសាសន៍ថា៖ «តើលោកដឹងឬទេ ថាហេតុអ្វីបានជាខ្ញុំមករកលោក? តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងម្ចាស់នៃនគរពើស៊ីវិញ ហើយពេលខ្ញុំចេញទៅ នោះម្ចាស់នៃនគរក្រិកនឹងមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកតបមកថា តើអ្នកដឹងជាយើងមកឯអ្នក ដោយហេតុអ្វីឬទេ តែឥឡូវនេះយើងត្រូវត្រឡប់ទៅ តយុទ្ធនឹងម្ចាស់ដ៏ធំនៃនគរពើស៊ី កាលយើងបានចេញទៅផុតហើយ នោះម្ចាស់ដ៏ធំនៃនគរក្រេកនឹងមកដល់ អាល់គីតាប គាត់ពោលមកខ្ញុំថា៖ «តើអ្នកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកអ្នក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ម៉ាឡាអ៊ីកាត់ថែរក្សាអាណាចក្រក្រិកនឹងមកដល់។ |
ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។
ពេលនោះ ទេវតារបស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ទេវតាថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា បានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះជាមួយស្ដេចនានារបស់ជនជាតិពែរ្ស។
ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។
រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។
រំពេចនោះ ស្រាប់តែមានទេវតារបស់ព្រះជាម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្ដេចពុំបានថ្វាយសិរីរុងរឿងទៅព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។