កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
ដានីយ៉ែល 1:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្របញ្ជាគេឲ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។ ព្រះគម្ពីរខ្មែរសាកល ស្ដេចទ្រង់តម្រូវចំណែកប្រចាំថ្ងៃសម្រាប់ពួកគេពីអាហាររបស់អង្គទ្រង់ និងពីស្រាទំពាំងបាយជូរដែលទ្រង់សោយ ហើយឲ្យបង្ហាត់ពួកគេបីឆ្នាំ។ លុះផុតពេលវេលានោះ ពួកគេត្រូវបម្រើនៅចំពោះស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចតម្រូវឲ្យមានចំណែកអាហារហ្លួង ចែកដល់ពួកគេរាល់ថ្ងៃ ព្រមទាំងស្រាដែលស្ដេចធ្លាប់សោយទៀតផង។ អ្នកទាំងនោះត្រូវទទួលការអប់រំរយៈពេលបីឆ្នាំ លុះគ្រប់ពេលកំណត់ហើយ គេត្រូវឈរនៅចំពោះស្តេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់ក៏ដំរូវឲ្យមានចំណែកអាហារហ្លួងចែកដល់គេជារាល់ថ្ងៃ ព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផង ហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់៣ឆ្នាំ ដើម្បីកាលណាសំរេចពេលកំណត់ហើយ នោះឲ្យគេបានធ្វើការងារនៅចំពោះស្តេច អាល់គីតាប ស្តេចបញ្ជាគេឲ្យយកអាហារ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។ |
កាលលោកយ៉ូសែបចូលទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីបនោះ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបបានចាកចេញពីព្រះចៅផារ៉ោន ហើយធ្វើដំណើរពាសពេញស្រុកអេស៊ីបទាំងមូល។
ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណាពិតជាមានសុភមង្គលហើយ ព្រោះពួកគេបានស្ដាប់រាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។
ស្ដេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណា ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយព្រះករុណា ហើយឮរាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។
ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «ប្រសិនបើអ្នកវិលត្រឡប់មករកយើង នោះយើងនឹងឲ្យអ្នកវិលត្រឡប់ មកបំពេញមុខងារបម្រើយើងវិញ។ ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ ជាជាងពោលពាក្យឥតបានការ យើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។ ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។
ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាព្រះរាជបម្រើ។
យុវជនដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ព្រះមហាក្សត្រទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។
ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក
ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។
ព្រះបាទសូលចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមឲ្យដាវីឌនៅបម្រើខ្ញុំទៅ ព្រោះខ្ញុំពេញចិត្តនឹងយុវជននេះណាស់»។