ពួកគេត្រូវមើលថែរក្សាព្រះពន្លាជួបព្រះអម្ចាស់ និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបញ្ជាកូនចៅលោកអើរ៉ុន ដែលជាបងប្អូនរបស់ពួកគេ។
ជនគណនា 8:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងពន្លាជួបព្រះអម្ចាស់ មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះចំពោះពួកលេវីតាមភារកិច្ចរបស់ពួកគេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេអាចជួយបងប្អូនរបស់ខ្លួននៅក្នុងត្រសាលជំនុំបាន ក្នុងការអនុវត្តន៍ការងាររបស់គេ តែមិនត្រូវធ្វើការងារទេ។ អ្នកត្រូវតម្រូវការងារដល់ពួកលេវីយ៉ាងនេះឯង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងគ្រាន់តែជួយបងប្អូនគេ នៅក្នុងត្រសាលជំនុំ ដើម្បីរក្សាបញ្ញើប៉ុណ្ណោះ តែមិនធ្វើការងារទេ គឺយ៉ាងនោះហើយដែលឯងត្រូវដំរូវការងារដល់ពួកលេវី។ អាល់គីតាប គេនឹងជួយបងប្អូនរបស់ខ្លួននៅក្នុងជំរំជួបអុលឡោះតាអាឡា មើលថែទាំអ្វីៗដែលជាភារកិច្ចរបស់ខ្លួន ប៉ុន្តែ គេលែងមានបន្ទុកបម្រើយើងទៀតហើយ។ អ្នកត្រូវប្រព្រឹត្តដូច្នេះ ចំពោះពួកលេវី តាមភារកិច្ចរបស់ពួកគេ»។ |
ពួកគេត្រូវមើលថែរក្សាព្រះពន្លាជួបព្រះអម្ចាស់ និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបញ្ជាកូនចៅលោកអើរ៉ុន ដែលជាបងប្អូនរបស់ពួកគេ។
ដូច្នេះ ពួកគេគ្រាន់តែមានមុខងារជាអ្នកជំនួយការក្នុងព្រះដំណាក់ គឺត្រូវប្រើគេឲ្យយាមខ្លោងទ្វារបម្រើប្រជាជន ដោយសម្លាប់សត្វដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជាផ្សេងៗ។
អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការងារបម្រើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានឲ្យសាសន៍ដទៃមកបំពេញការងារក្នុងទីសក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។
មានតែពួកលេវីប៉ុណ្ណោះ ដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រាអែលមិនបណ្ដាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារ នៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។
ពួកគេត្រូវនៅជាប់ជាមួយអ្នក ហើយមានភារកិច្ចថែរក្សាពន្លានៃសន្ធិសញ្ញា និងបម្រើការទាំងអស់ក្នុងពន្លា។ រីឯអ្នកផ្សេងទៀត គ្មានសិទ្ធិចូលមកជិតអ្នករាល់គ្នាទេ។
មេដឹកនាំកំពូលរបស់កូនចៅលេវី គឺលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ លោកមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីសក្ការៈ។
រីឯជយភណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រាអែល ត្រូវយកមួយភាគហាសិបពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់»។
ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យគ្រប់គ្នាឃើញថា អ្នកពិតជាបានចម្រើនឡើងមែន។