ចូរវាស់ដីជុំវិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ប្រវែងមួយពាន់ហត្ថ។
ជនគណនា 35:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្ដាលដីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវវាស់នៅខាងក្រៅទីក្រុង ពីរពាន់ហត្ថទៅទិសខាងកើត ពីរពាន់ហត្ថទៅទិសខាងត្បូង ពីរពាន់ហត្ថទៅទិសខាងលិច ពីរពាន់ហត្ថទៅទិសខាងជើង ហើយទីក្រុងស្ថិតនៅកណ្ដាល។ នេះនឹងបានជាវាលស្មៅសម្រាប់ឲ្យគេឃ្វាលសត្វនៅជុំវិញទីក្រុងទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវវាស់ពីខាងក្រៅទីក្រុងទៅជា២ពាន់ហត្ថនៅទិសខាងកើត ២ពាន់ហត្ថនៅទិសខាងត្បូង ២ពាន់ហត្ថនៅទិសខាងលិច ហើយ២ពាន់ហត្ថទៅទិសខាងជើង មានទីក្រុងនៅជាកណ្តាល នោះនឹងបានជាដីវាលសំរាប់ឲ្យគេឃ្វាលហ្វូងសត្វនៅជុំវិញទីក្រុងទាំងនោះ។ អាល់គីតាប រីឯក្បាលដីនៅខាងក្រៅទីក្រុង ប៉ែកខាងកើតត្រូវវាស់ប្រវែងពីរពាន់ហត្ថ ប៉ែកខាងត្បូងប្រវែងពីរពាន់ហត្ថ ប៉ែកខាងលិចប្រវែងពីរពាន់ហត្ថ ប៉ែកខាងជើងប្រវែងពីរពាន់ហត្ថ។ នេះជាដីដែលនៅជុំវិញក្រុងរបស់ពួកគេ ហើយទីក្រុងត្រូវស្ថិតនៅចំកណ្តាលដីនោះ។ |
ចូរវាស់ដីជុំវិញទីក្រុងប្រគល់ឲ្យពួកគេ ដោយគិតចាប់ពីកំពែងក្រុងចេញទៅក្រៅ ប្រវែងមួយពាន់ហត្ថ។
ក្រុងដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី មានក្រុងសម្រាប់ជាជម្រកដល់អ្នកដែលសម្លាប់គេ ចំនួនប្រាំមួយ និងក្រុងឯទៀតៗចំនួនសែសិបពីរ។
ប្រសិនបើពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស