Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ត្រូវ​វាស់​នៅ​ខាង​ក្រៅ​ទី​ក្រុង ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​កើត ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ត្បូង ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​លិច ពីរ​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ជើង ហើយ​ទី​ក្រុង​ស្ថិត​នៅ​កណ្ដាល។ នេះ​នឹង​បាន​ជា​វាល​ស្មៅ​សម្រាប់​ឲ្យ​គេ​ឃ្វាល​សត្វ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទីក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​គេ ហើយ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ត្រូវ​វាស់​ពី​ខាង​ក្រៅ​ទី​ក្រុង​ទៅ​ជា​២​ពាន់​ហត្ថ​នៅ​ទិស​ខាង​កើត ២​ពាន់​ហត្ថ​នៅ​ទិស​ខាង​ត្បូង ២​ពាន់​ហត្ថ​នៅ​ទិស​ខាង​លិច ហើយ​២​ពាន់​ហត្ថ​ទៅ​ទិស​ខាង​ជើង មាន​ទី​ក្រុង​នៅ​ជា​កណ្តាល នោះ​នឹង​បាន​ជា​ដី​វាល​សំរាប់​ឲ្យ​គេ​ឃ្វាល​ហ្វូង​សត្វ​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទី​ក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំ​វិញ​ក្រុង​របស់​ពួក​គេ ហើយ​ទី​ក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្តាល​ដី​នោះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:5
3 ការដាក់ឲ្យឆ្លើយតបគ្នា  

វាល​ស្មៅ​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី ត្រូវ​វាស់​ចាប់​ពី​កំផែង​ក្រុង ចេញ​ទៅ​ក្រៅ​ប្រវែង​មួយ​ពាន់​ហត្ថ។


ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី ត្រូវ​ឲ្យ​មាន​ទី​ក្រុង​ជម្រក​ចំនួន​ប្រាំមួយ សម្រាប់​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​គេ​បាន​រត់​ទៅ​ជ្រក ហើយ​ក្រៅ​ពី​នោះ អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ទី​ក្រុង​ចំនួន​សែ‌សិប​ពីរ​ទៀត​ទៅ​គេ។


ប្រសិន‌បើ​មាន​ពួក​លេវី​ណា​ម្នាក់ ចេញ​ពី​ក្រុង​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ជាកន្លែង​ដែល​គាត់​កំពុង​រស់​នៅ ហើយ​មាន​បំណង​ចង់​ទៅ​កន្លែង​មួយ ដែល​ព្រះ‌យេហូវ៉ា​នឹង​ជ្រើស​រើស គាត់​អាច​ទៅ​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម