ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 31:41 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ប្រគល់​ជយ‌ភណ្ឌ​ដែល​ញែក​ជា​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទៅ​បូជា‌ចារ្យ​អេឡាសារ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​បាន​ប្រគល់​សួយ‌អាករ​ទាំង​នោះ ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ដល់​សង្ឃ​អេលាសារ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ​ក៏​ប្រគល់​សួយ‌អាករ​ទាំង​នោះ ដែល​ជា​ដង្វាយ​លើក​ចុះ​ឡើង​របស់​ព្រះ‌យេហូវ៉ា ដល់​អេលាសារ​ដ៏​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​ប្រគល់​ជ័យ​ភ័ណ្ឌ​ដែល​ញែក​ជា​ជំនូន​របស់អុលឡោះ‌តាអាឡា ទៅ​អ៊ីមុាំ​អេឡាសារ ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​បង្គាប់​មក​គាត់។

សូមមើលជំពូក



ជន‌គណនា 31:41
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។


អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «យើង​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​លើ​អ្វីៗ​ដែល​ប្រជា‌ជន​ញែក​ទុក​សម្រាប់​យើង។ យើង​ប្រគល់​តង្វាយ​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កម្រៃ សម្រាប់​មុខងារ​ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​បំពេញ ជា​រៀង​រហូត​ត​ទៅ។


និង​មនុស្ស ១៦ ០០០​នាក់ ក្នុង​ចំនួន​នេះ ៣២​នាក់​ថ្វាយ​ព្រះ‌អម្ចាស់។


រីឯ​ជយ‌ភណ្ឌ​ចំនួន​ពាក់​កណ្ដាល​ទៀត​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រា‌អែល លោក​ម៉ូសេ​ញែក​ទុក​ដោយ​ឡែក​ពី​ជយ‌ភណ្ឌ ដែល​ត្រូវ​បាន​ទៅ​ពួក​ទាហាន។


អ្វីៗ​ដែល​ប្រជា‌ជន​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ជា​ចំណែក​របស់​ខ្លួន ហើយ​អ្វីៗ​ដែល​គេ​ប្រគល់​ជូន​បូជា‌ចារ្យ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ”»។


អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។


ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។


ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ‌បន្ទូល ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។


ព្រឹទ្ធា‌ចារ្យ*​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​ព្រឹទ្ធា‌ចារ្យ​ណា​ដែល​នឿយ‌ហត់​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន​គេ