Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 5:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ នឹង​បាន​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 រាល់​អំណោយ​បរិសុទ្ធ​ទាំង​អស់​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​នាំ​យក​មក​ជូន​សង្ឃ អំណោយ​នោះ​នឹង​បាន​ជា​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​គ្រប់​ទាំង​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ពី​ដង្វាយ​បរិសុទ្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​នាំ​យក​មក​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ញែក​ពី​ជំនូន​របស់អុលឡោះ‌តាអាឡា នឹង​បាន​ជា​កម្ម‌សិទ្ធិ​របស់​អ៊ីមុាំ។

សូមមើលជំពូក ចម្លង




ជន‌គណនា 5:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​ចំណែក​របស់​អើរ៉ុន និង​កូន​របស់​គាត់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។


អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​នេះ​ក្នុង​កន្លែង​សក្ការៈ ព្រោះ​ជា​ចំណែក​របស់​បង និង​កូន​របស់​បង បាន​មក​ពី​តង្វាយ​ដែល​គេ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ តាម​បញ្ជា​ដែល​ខ្ញុំ​ទទួល​ពី​ព្រះអង្គ។


រីឯ​សាច់​ទ្រូង និង​ភ្លៅ​របស់​សត្វ ដែល​គេ​លើក​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​យញ្ញ‌បូជា​មេត្រី‌ភាព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​ត្រូវ​តែ​បរិភោគ​នៅ​ក្នុង​កន្លែង​បរិសុទ្ធ​ជា​មួយ​កូន​ប្រុស​កូន​ស្រី​របស់​បង ព្រោះ​ជា​ចំណែក​សម្រាប់​បង និង​កូន​របស់​បង។


ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ខ្លាញ់​មក​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ ពួក​គេ​ត្រូវ​យក​សាច់​ភ្លៅ និង​សាច់​ទ្រូង លើក​ថ្វាយ​ព្រះ‌អម្ចាស់ រួច​ប្រគល់​ឲ្យ​បង និង​កូនៗ​របស់​បង ទុក​ជា​ចំណែក​ដែល​បង​ត្រូវ​ទទួល​រហូត​ត​រៀង​ទៅ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់»។


បូជា‌ចារ្យ​ដែល​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប ត្រូវ​បរិភោគ​តង្វាយ​នេះ នៅ​កន្លែង​ដ៏​សក្ការៈ ក្នុង​ទី‌លាន​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់។


ត្រូវ​រំលែក​ភ្លៅ​ស្ដាំ​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​នោះ ជូន​ទៅ​បូជា‌ចារ្យ​ផង​ដែរ។


យើង​នឹង​យក​សាច់​ទ្រូង​ដែល​គេ​លើក​ថ្វាយ និង​ភ្លៅ​ដែល​គេ​រំលែក​ពី​យញ្ញ‌បូជា​មេត្រី‌ភាព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រគល់​ឲ្យ​បូជា‌ចារ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ប្រគល់​ចំណែក​ទាំង​នេះ​ជូន​បូជា‌ចារ្យ រហូត​ត​រៀង​ទៅ។


អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ញែក​ពី​តង្វាយ​សក្ការៈ យើង​ប្រគល់​ឲ្យ​អ្នក ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី​ដែល​នៅ​ជា​មួយ​អ្នក​រហូត​ត​ទៅ។ នេះ​ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ពុំ​អាច​ផ្លាស់​ប្រែ​ឡើយ»។


លោក​ម៉ូសេ​ប្រគល់​ជយ‌ភណ្ឌ​ដែល​ញែក​ជា​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទៅ​បូជា‌ចារ្យ​អេឡាសារ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​មក​លោក។


ប្រសិន​បើ​ម្ចាស់​ដើម​ស្លាប់ ហើយ​គ្មាន​អ្នក​ស្នង​មត៌ក ដើម្បី​ទទួល​របស់​ដែល​គេ​យក​មក​សង​ទេ ត្រូវ​យក​របស់​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ប្រគល់​ជូន​បូជា‌ចារ្យ ទាំង​ថ្វាយ​ចៀម​ឈ្មោល​មួយ ជា​តង្វាយ​លោះ​បាប​ពី​លើ​នោះ​ថែម​ទៀត។


ចំណែក​ឯ​សត្វ​ដែល​អ្នក​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ឬ​តង្វាយ​លា​បំណន់ ត្រូវ​នាំ​យក​ទៅ​ថ្វាយ​នៅ​កន្លែង​ដែលព្រះ‌អម្ចាស់​ជ្រើស​រើស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម