ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងផ្ទះគេផង។
ជនគណនា 31:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគេប្រមូលជយភណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្សទាំងសត្វ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគេយកអស់ទាំងជ័យភណ្ឌ និងអ្វីៗដែលគេរឹបយកបាន ទាំងមនុស្ស ទាំងសត្វ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយកអស់ទាំងរបឹប ព្រមទាំងសត្វ នឹងមនុស្សទាំងប៉ុន្មានដែលគេចាប់បាននោះ អាល់គីតាប បន្ទាប់មក ពួកគេប្រមូលជ័យភ័ណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្សទាំងសត្វ |
ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មានដែលមាននៅក្នុងផ្ទះគេផង។
ហើយនាំឈ្លើយសឹក និងជយភណ្ឌដែលពួកគេរឹបអូសបាន មកជូនលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រាអែលទាំងមូល ដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
ចំណែកឯស្រីៗ ក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងទីក្រុង អ្នកអាចរឹបអូសជាជយភណ្ឌ អ្នកអាចបរិភោគសាច់របស់សត្វរឹបអូសយកពីខ្មាំងសត្រូវ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក។
ជនជាតិអ៊ីស្រាអែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះ ទុកជាជយភណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
រីឯមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬពីដែកទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់ ហើយបញ្ចូលទៅក្នុងសម្បត្តិរបស់ព្រះអង្គ»។
ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្ដេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភណ្ឌបាន។ ចូររៀបចំទ័ពវាយឆ្មក់ទីក្រុងពីខាងក្រោយ»។