យ៉ូស្វេ 8:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្ដេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភណ្ឌបាន។ ចូររៀបចំទ័ពវាយឆ្មក់ទីក្រុងពីខាងក្រោយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដូច្នេះ ត្រូវប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ។ ប៉ុន្ដែ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វ ទុកសម្រាប់អ្នករាល់គ្នាជាជ័យភណ្ឌបាន។ ចូរបង្កប់ទ័ពវាយឆ្មក់ពីខាងក្រោយទីក្រុងចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដូច្នេះត្រូវឲ្យធ្វើនឹងក្រុងអៃយ ហើយនឹងស្តេចផង ដូចជាបានធ្វើនឹងយេរីខូរ ហើយនឹងស្តេចគេដែរ ចូរយកតែរបស់ទាំងប៉ុន្មាន នឹងហ្វូងសត្វ ទុកសំរាប់ជារបឹបដល់ខ្លួនឯងរាល់គ្នាប៉ុណ្ណោះត្រូវឲ្យឯងបង្កប់ទ័ពនៅខាងក្រោយទីក្រុងវិញ។ សូមមើលជំពូកអាល់គីតាប2 ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្តេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះអ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភ័ណ្ឌបាន។ ចូររៀបចំទ័ព វាយឆ្មក់ទីក្រុងពីខាងក្រោយ»។ សូមមើលជំពូក |
ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹម ទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។
ព្រលឹមឡើង កាលស្ដេចក្រុងអៃឃើញកងទ័ពរបស់លោកយ៉ូស្វេ ស្ដេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រាអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។