អេលីផាសជាកូនរបស់លោកអេសាវ មានប្រពន្ធចុងឈ្មោះ នាងធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។
ជនគណនា 24:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញជនជាតិអាម៉ាឡេក លោកបាឡាមថ្លែងថា៖ «អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គាត់មើលទៅសាសន៍អាម៉ាឡេក ហើយបញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «អាម៉ាឡេកជាសាសន៍ទីមួយក្នុងចំណោមសាសន៍ទាំងឡាយ តែចុងបំផុតរបស់គេនឹងត្រូវវិនាសទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ក្រឡេកឃើញសាសន៍អាម៉ាលេក ក៏ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា អាម៉ាលេកជាដើមចមនៃនគរទាំងអស់ តែចុងបំផុតរបស់គេ នោះនឹងត្រូវសាបសូន្យទៅ។ អាល់គីតាប ពេលឃើញជនជាតិអាម៉ាឡេក បាឡាម ថ្លែងថា៖ «អាម៉ាឡេកជាប្រជាជាតិមួយធំជាងគេមែន ប៉ុន្តែ នៅទីបំផុត ពួកគេនឹងត្រូវអន្តរាយ»។ |
អេលីផាសជាកូនរបស់លោកអេសាវ មានប្រពន្ធចុងឈ្មោះ នាងធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។
ពួកគេប្រហារជនជាតិអាម៉ាឡេកដែលនៅសេសសល់ រួចក៏តាំងទីលំនៅក្នុងស្រុកនោះ រហូតដល់សព្វថ្ងៃ។
ក្រោយហេតុការណ៍ទាំងនោះមក ព្រះរាជាបានតែងតាំងលោកហាម៉ាន ជាកូនរបស់លោកហាំម្ដាថា ដែលជាពូជពង្សរបស់ស្ដេចអកាក់ ឲ្យធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។
ព្រះរាជាក៏អនុញ្ញាតឲ្យ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន។ គេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ានទៅព្យួរ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
លោកប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។
ស្ដេចដែលចេញពីយ៉ាកុបនឹងគ្រងរាជ្យ ជាក្សត្រាធិរាជ។ ព្រះអង្គនឹងកម្ទេចអស់អ្នក ដែលនៅសេសសល់ក្នុងទីក្រុង»។
មានទ័ពសំពៅមកពីស្រុកគីទីម ពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរ ក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។
ទឹកនឹងហូរចេញពីអាងរបស់គេយ៉ាងបរិបូណ៌ គ្រាប់ពូជរបស់គេនឹងលូតលាស់ ព្រោះសំបូរទឹក ស្ដេចរបស់គេនឹងមានជ័យជម្នះលើស្ដេចអកាក់ នគររបស់គេនឹងបានខ្លាំងពូកែ។
រាល់ពេលជនជាតិអ៊ីស្រាអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរ មកពីស្រុកខាងកើត បានឡើងមកលុកលុយ។
ព្រះបាទសូលធ្វើសង្គ្រាមដោយទឹកចិត្តអង់អាច ទ្រង់បានវាយប្រហារជនជាតិអាម៉ាឡេក ហើយរំដោះអ៊ីស្រាអែល ឲ្យរួចផុតពីកណ្ដាប់ដៃរបស់សត្រូវ ដែលបានឈ្លានពានស្រុកគេ។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា“យើងចង់ដាក់ទោសជនជាតិអាម៉ាឡេក ដែលបានធ្វើបាបជនជាតិអ៊ីស្រាអែល គឺរារាំងផ្លូវជនជាតិអ៊ីស្រាអែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។
នៅថ្ងៃទីបី លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកម្ទេចក្រុងស៊ីគឡាក់ចោល
លោកដាវីឌវាយប្រហារពួកនោះ នៅថ្ងៃបន្ទាប់ តាំងពីព្រលឹមរហូតទល់ព្រលប់។ គ្មាននរណាម្នាក់រត់រួចឡើយ លើកលែងតែពួកយុវជនបួនរយនាក់ ដែលជិះអូដ្ឋគេចខ្លួនចេញទៅ។